ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នគរបាល​ខេត្ត​កែប បង្ក្រាប​ទីតាំង​(​ជល់​មាន់​)​មួយកន្លែង នៅ​សង្កាត់​ព្រៃធំ អ្នកលេង​រត់​បាត់​អស់ ចាប់បាន​តែ​ស៊ុ​មាន់ កៅអី និង​សម្ភារៈ​មួយចំនួន​ប៉ុណ្ណោះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ដែល​មាន​បង្កប់​ល្បែងស៊ីសង មាន​ទីតាំង​ចំណុច​ខាងជើង​ផ្លូវ​រថភ្លើង​ក្នុង​ដី​ចំការ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដែល​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០​។​

​ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​នេះ ក្រោយ​កម្លាំង​សមត្ថកិច្ច​ទៅដល់​ទីតាំង អ្នកលេង​ល្បែង​បាន​រត់គេច​ខ្លួន​និង​នាំយក​យានជំនិះ​គ្រប់​ប្រភេទ ចូល​ក្នុង​ព្រៃ​បាត់​អស់ ដូច​ដឹង​ហេតុការណ៍​មុន​អី​ញ្ចឹង ដោយ​ខណៈ​នោះ​គ្រាន់តែ​បន្សល់​នូវ​វត្ថុតាង​មួយ​ចំនួន​នៅ​ទីតាំង​ជល់​មាន់ ដូចជា កៅអីដែក​វែង​ចំនួន​៨ កៅអី​ជ័រ​ចំនួន​៦១ ស៊ុ​មាន់​៣៤ ធុង​ដាក់​ទឹក​កកធំ​១ តង់​សម្រាប់​ប្រក់​ដំបូល​ចំនួន​២ ដែល​ត្រូវ​សមត្ថកិច្ច​ដកហូត​សម្រាប់​ទុក​ជា​វត្ថុតាង ហើយ​ត្រូវ​សមត្ថកិច្ច​នាំ​គ្នា​ប្រមូល​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប សម្រាប់​ជា​វត្ថុតាង​បង្ក្រាប​បទល្មើស​។​

​ទាក់ទិន​នឹង​ករណី​មាន​សង្វៀន​កីឡា​បក្សី​កើតមាន នៅក្បែរ​ក្លៀក​សមត្ថកិច្ច​ក្នុង​ទឹកដី​ខេត្ត​កែប លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​ខេត្ត​កែប​ដែល​ទើប​ចូល​មក​កាន់​តំណែង​ថ្មី បាន​និង​កំពុង​ចាត់ឲ្យ​កម្លាំង​ក្រោម​ឱវាទ តាមដាន​ស្រាវជ្រាវ​រក​ម្ចាស់​បើក​ទីតាំង​លេង​ល្បែងស៊ីសង​ខាងលើ​ឲ្យឃើញ ដើម្បី​ឲ្យមក​ធ្វើ​កិច្ចសន្យា និង​ធ្វើ​ការអប់រំ​បញ្ឈប់​កុំឲ្យ​មាន​ការប្រមូលផ្តុំ​លេង​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ខាងលើ​បន្ត​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ