ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និង​ផ្សព្វផ្សាយ​ចូលរួម​ទប់ស្កាត់​ការពារ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មហាវិថី​ព្រះមុនីវង្ស ព្រះ​សុីសុវត្ថិ ព្រះ​នរោត្តម ព្រះ​សុរាម្រិត សហព័ន្ធរុស្ស៊ី ១៣ ១០៨ ១០៦ ៥១ ១៥៤ ១៥ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គួច​កាណុង​គល់ស្ពាន​ជ្រោយចង្វារ​។​

​ជា​លទ្ធផល ៖ បាន​ចាក់សោរ​កង់​រថយន្ត ០៣​គ្រឿង ទុក​នៅ​នឹង​កន្លែង ស្ទូច​រថយន្ត ០៤​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​, បាន​ចាប់យក​ម៉ូតូ​កង់​បី​ចំនួន ០៥​គ្រឿង និង​រថយន្ត​ចំនួន ០៤​គ្រឿង ចត​ឥត​សណ្តាប់ធ្នាប់​យក​មក​រក្សា​ទុក​នៅ​សាលាខណ្ឌ​, ចា​ប់រទេះ​លក់​ឥត​សណ្តាប់ធ្នាប់​ចំនួន ០១​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​, រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​កន្លែង​លក់​ផ្កា និង​ទៀនធូប​, បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​រថយន្ត​ចំនួន ០៣​គ្រឿង និង​ម៉ូតូ​កង់​បី​ចំនួន ០១​គ្រឿង ប្រគល់ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​។​

Filed in: ព័ត៌មានជាតិ