ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ហ៊ុន សុខា ដឹកនាំ​ក្រុម​ការងារ​យុវ​ជ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ ជួប​ជីវភាព​ខ្វះខាត​ចំនួន​៣៤​គ្រួសារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពត​៖ ​ដោយ​មើលឃើញ​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព កាលពី​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​ជេ​ដ្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​និង​ថ្ងៃទី​២0 ខែមិថុនា ឆ្នាំ​២0២0 ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវ​ជ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត ជួសមុខ​អោយ​ឯកឧត្តម ភុ​ន សា​ពេជ្រ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​លោក ហេង ពៅ អនុប្រធាន​គណបក្ស​ស្រុក​ឈូក​លោក​រាច សូ​នី ប្រធាន​ក្រុម​កា​ងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ឈូក លោក លោកស្រី​អនុប្រធាន លោក លោកស្រី​ប្រធាន អនុប្រធាន​បក្ស​ឃុំ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ចំនួន​៣៤​គ្រួសារ ដែល​ជួប​ជីវភាព​ខ្វះខាត នៅ​វត្ត​កោះស្លា​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្ត​កំពត​។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី​លោក​ប្រធាន​បក្ស ឃុំ​ត្រពាំង​ភ្លាំង​បាន​ឡើង រាយការណ៍​អំពី​សកម្មភាព​របស់​គ​ណ​បក្ស​ឃុំ និង​ភូមិសាស្ត្រ​របស់​ឃុំ​លោក​ហេង ពៅ បាន​ធ្វើ​មតិ​ស្វាគ​ម​ឯកឧត្តម​ហ៊ុន សុខា សមាជិក​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ទទួល​ចុះជួយ​ក្រុមការងារ​ស្រុក​ឈូក​ខេត្ត​កំពត​។

​នា​ឱកាស​នោះ​ឯកឧត្តម​ហ៊ុន សុខា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ពញ្ញា​ចក្រី​ហេង សំរិន ប្រធាន​កិតិ​យស សម្តេច​ក្រឡាហោម​ស ខេង សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ អនុប្រធាន​បក្ស ដល់​បងប្អូន លោកយាយ លោកតា​មាមីង យកចិត្តទុកដាក់​រក្សា​អនាម័យ​ខ្លួនប្រាណ ដោយ​អនុវត្ត​តាម​ការនែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​បង្កា​ទប់ស្កាត់​ជំងឺ​ខូ​វិត​១៩ និង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​ហ៊ុន សុខា និង​ប្រតិភូ​អមដំណើរ​បាន​ចែក​ជូន​សម្ភារ​:​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៤​គ្រួសារ មួយ​គ្រួសារ​ទទួលបាន​មី​ម៉ា​ម៉ា​១​កេះ​,​អង្ករ​២0kg,​ទឹកស៊ីអ៊ីវ​១​យួ​,​សាប៊ូ​១​ដុំ​,​ប៊ីចេង​១​កញ្ចប់​,​ស្ករស​១​កញ្ចប់​,​ចែ​ល​លាងដៃ​១​ដប​តូច​,​ក្រ​ម៉ា​១,​ថវិកា​ចំនួន​២0000​រៀល​។​ចំណែក​ប្រជា​ការពារ​១៥​នាក់​ម្នាក់ៗ ទទួលបាន​ថវិការ​ចំនួន​២0000​រៀល​,​នគរបាល​ប៉ុស្តិ៍​ចំនួន​១៥​នាក់​ម្នាក់ៗ​ទទួល​បាន​ចំនួន​២0000​រៀល​,​ក្រុមប្រឹក្សាឃុំ​១១​នាក់​ទទួលបាន​២0000​រៀល​និង​បាន​ដោះស្រាយ​សំណូមពរ​លោកតា​អាចារ្យ​គណកម្មការ​វត្ត​កោះស្លា​ស៊ីម៉ង​៥​តោន ផងដែរ​។

​សូម​បញ្ជាក់​ឃី​ត​មួយកញ្ចប់​មាន​សាប៊ូ​ប៊ីចេង ស្ករស ចែ​ល ក្រ​ម៉ា​ឧបត្ថម​ដោយ​លោក ធន់ ស៊ីផុន អនុប្រធាន​ក្រុមការងារ​យុវជន​ស្រុក​ឈូក​៕

 

Filed in: ព័ត៌មានជាតិ