ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រគេន​ទៀនវស្សា និង​ទេយ្យទាន ដល់​ព្រះសង្ឃ​ចំនួន ១៦​វត្ត ស្ថិតក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្វាយរៀង​៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួមជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ប្រតិភូ​អមដំណើរ​បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​ចំនួន ១៦​វត្ត បន្ថែមទៀត ស្ថិតក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​វត្ត​ស្វាយ​ព្រហូត នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​នោះដែរ លោកជំទាវ​ក៏បាន​មានប្រសាសន៍​លើកឡើង​ថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់តែ​មាន​ភាពរុងរឿង​ថ្កុំថ្កើន ឈាន​ទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញាត្តិ​។​

​លោកជំទាវ​ក៏​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ប្រទេស កម្ពុជា​នៅ​មាន​អ្នក​ផ្ទុកមេរោគ​កូវី​ដ​១៩ តែ​៣​នាក់​ទេ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​បាន​ជាសះស្បើយ​១២៦​នាក់​។ ហេតុ​នេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​ក្នុង​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ របស់លោក គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺ​ឆ្លងកូវិដ​១៩ មិនទាន់​រលាយ បាត់​ពី​ផែនដី​នៅ ឡើយ​ទេ ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​អាច​ធ្វើ​មនុស្ស​បាត់បង់​ជីវិត ភ្លាមៗ​ផងដែរ (​យើង​ភ្លេចកូ​វីដ​១៩ ប៉ុន្តែ កូវី​ដ​១៩​មិន​ភ្លេច​យើង​នោះ​ទេ​) ។ លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យមាន​ប្រសិទ្ធិភា​ពនូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

​លោកជំទាវ​ក៏បាន​រំលឹក​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ គឺជា​រយៈពេល​គម្រប់​៤៣​ឆ្នាំ​ហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែល​យុទ្ធជន ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ​៤​រូប​ផ្សេង បាន​សម្រេចចិត្ត​ក្នុងស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី លាចាក​ឧត្តម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជា​ទី​ស្រឡាញ់​ឆ្លងកាត់​ព្រំដែន ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុង​ការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុល ពត​។​

​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង​ថវិការ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ក្រុម​ការងារ បាន​ប្រគេន​១៦​វត្ត រួមមាន ៖ ប្រេង ៣០​លីត្រ អង្ករ ១០០​គីឡូក្រាម មី ៣​កេស ទឹកក្រូច ៤​កេស ទឹក​សុទ្ធ ៤​កេស ទឹកដោះគោ ១​កេស ស្ករ ស ១០​គីឡូក្រាម តែ ៦​កញ្ចប់ ធូប ១​ដុំ ទៀន​តូច ១​គីឡូក្រាម មី​សួរ ១​គីឡូក្រាម ខ្ទឹម ស ២​គីឡូក្រាម ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប អំបិល ២​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ត្រីខ ៣០​កំប៉ុង ចង្ហាន់ ១​ស្រា​ក់ ថវិកា​មួយចំនួន និង​ម៉ាស់​២០.០០០​ម៉ាស់ សម្រាប់​ព្រះសង្ឃ និង​អាជ្ញាធរ​ប្រើប្រាស់​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំង្ងឺ​កូវី​ដ​១៩​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ