ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ រៀបចំ​ពិធី​ក្រុង​ពាលី​បួងសួង​អរគុណ​សន្តិភាព សម្រាប់​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤៣ នៃ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​) ៖​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អញ្ជើញ​ជា​ធ​អិ​ប​តី​ក្នុង​ពិធីសែនក្រុងពាលី បួងសួង​អរគុណ​សន្តិភាព នៅ​តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 “​ដើម​ត្រ​យឹង​” ស្ថិតនៅ​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ត្រៀម​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី​៤៣ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី​២០ ខែមិថុនា ស្អែក​នេះ ក្នុងនោះ​មាន​អញ្ជើញ​ចូលរួម ពី​សំណាក់ អភិបាលរង​ខេត្ត រួម​នឹង​គណៈប្រតិភូ​អមដំណើរ ជាច្រើនរូប​ទៀត​។​

​សូម​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅសល់តែ ០១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រសួង​ការពារជាតិ នឹង​ប្រារព្ធ​ខួប ៤៣​ឆ្នាំ នៃ​ដំណើរ​របស់​សម​ម​មិត្ត ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ហើយ​ការធ្វើ​នេះ គឺ​ចង់​បញ្ជាក់ និង​រំលឹក​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់ ក្នុង​ការបូជា​សាច់​ស្រស់ ឈាម​ស្រស់​របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ផ្សេងទៀត ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យដឹង និង​ចងចាំ​បន្ថែមទៀត​។​

​សូម​រម្លឹកថា ប្រវត្តិ​របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​រួម​ដំណើរ​ផ្សេងៗ​ទៀត មិនអាច​បំភ្លេច​បាន​នោះឡើយ ខណៈ​ការយក​ជីវិត​ទៅ​ប្រថុយប្រថាន​ជាមួយ​បរទេស (​ស្នើ​សុំ​កម្លាំង​វៀតណាម​) ដើម្បី​ជួយ រំដោះ​ប្រទេស​ជាតិ​ឱ្យ​រួចផុត​ពី​របប​ដ៏​សាហាវ​របស់​ខ្មែរក្រហម ហើយ​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ ។​

​យោង​តាម​ឯកសារ​ដែល​បាន​ចងក្រង​ដោយ​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ បានឱ្យដឹងថា កាលពី​ជាង ៤០​ឆ្នាំមុន​សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​ចំនួន ០៤ រូប ផ្សេងទៀត គឺ​មាន​សម​មិត្ត នុ​ច ថន​, សម​មិត្ត ញឹក ហួន​, សម​មិត្ត សាន សាញ់​, និង​សម​មិត្ត វ៉ា ប៉ោ​អ៊ាន បាន ចាប់ផ្ដើម​ធ្វើ​ដំណើរ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លួ​ង ស្រុក​មេមត់ ខេត្ត​កំពង់ចាម (​បច្ចុប្បន្ន​ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ​) ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម ឱ្យមក​ជួយ​រំដោះ​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​តាម​ឯកសារ​បាន​បញ្ជាក់​ឱ្យដឹងទៀតថា សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ដទៃទៀត បាន​ធ្វើដំណើរ​ជាមួយនឹង​កាំភ្លើង ៣​ដើម គ្រាប់បែក​២​គ្រាប់ និង​កាំបិត​ខ្វែវ​មួយ​ដើម ហើយ​ការសម្រេចចិត្ត​របស់​ស​ម​មិត្ត​ទាំងអស់​នេះ គឺជា​ការ​ចាកចេញ​ដោយ​ការឈឺចាប់ តែ​មាន​ទឹកចិត្ត​មុះមុត​ដោយ សម្រេច​ចិត្ត​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ធ្វើ​ការតស៊ូ​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ដ៏​សាហាវយង់ឃ្នង​នេះ​។​

​នៅ​ក្នុង​ការ​ធ្វើ​ខួប​លើក​៤៣​ឆ្នាំ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ស្អែក​នេះ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ស្ថិតនៅ​តំបន់​កោះ​ថ្ម ចំណុច អ៊ិច ១៦ ស្ថិតនៅ​ឃុំ​ទន្លួ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បន្តដំណើរ​ចូលទៅ​ក្នុង​វៀតណាម ដើម្បី​រំលឹក​នូវ​ការចងចាំ​នៃ​ទីតាំង​សំខាន់ៗ ក្នុង​ការចាប់ផ្ដើម​តស៊ូ​របស់​សម​មិត្ត ហ៊ុន សែន លើ​សម​ភូមិ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ដោយ​មាន​តាំង​ផ្ទាំង​សិលាចារឹក នៅ​ចំណុច​អាង​ដាច់​X16 «​ដើម​ត្រ​យឹង​» កាលពី​ជាង​៤០​ឆ្នាំមុន​។​

«​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​» នឹង​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរការ​តស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឱ្យ​កូនចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​៕

Filed in: ព័ត៌មានជាតិ