ទាន់ហេតុការណ៍
កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!==>សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​==>លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​គ្រួសារ​សព លោក ឈួ​រ ឈុន​ហួរ ស្វាមី​ម្ចាស់​ប្រេន Lakamo!==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!==>​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​!==>លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ចំណុះ​រាជធានី ចូល​គោរព​ជូនពរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ

​លោក សុខ ពេញវុ​ធ ÷​ទីណា​មាន ពលរដ្ធ ជួប​ការលំបាក ទីនោះ​មាន​ការ​ក្រហម កម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ថ្ងៃ​សុក្រ ១៤ រោច ខែ​ជេ​ស្ធ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ០៥,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​សហកា​ជាមួយ មន្ទីរពេទ្យបង្អែក​ចតុ​មុខ នាំយក​អំណោយ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចុះ​សាកសួរ​សុខទុក្ខ សំណេះសំណាល និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​សង្កាត់ ផ្សារកណ្តាល​ទី​១ និង សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​ទីធ្លា សាលាបឋមសិក្សា ព្រះ​នរោត្តម សរុប​ចំនួន ៥៧​គ្រួសារ ។​

​ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល លោក អភិបាលខណ្ឌ ក៏​បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួមមានៈ អង្ករ​ចំនួន ២៥​គីឡូក្រាម​/៥៧​គ្រួសារ មី​ជាតិ​ចំនួន ០១​កេស​, សាប៊ូ​លាងដៃ​ចំនួន​០៤​ដុំ​តូច​, ទឹកត្រី​១​យួរ ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ ។​

​ក្នុងនោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​មាន​ដូចខាងក្រោម​៖
១-​អង្ករ​ចំនួន ៥៧​បាវ ស្មើនឹង ១៤២៥​គីឡូក្រាម ជា​អំណោយ​របស់ សម្តេច​តេជោ តាមរយៈ​លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ។​
២-​មី​ជាតិ​ចំនួន ០១​កេស សាប៊ូ ០៤​ដុំ និង ទឹកត្រី ០១​យួរ /៥៧​គ្រួសារ​ជា​អំណោយ របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​
៣-​ថវិកា​ចំនួន ២០,០០០​រៀល /៥៧ គ្រួសារ ជា​អំណោយ របស់ លោក អភិបាល ខណ្ឌ និង ឯកឧត្តម ប្រធាន​ក្រុមការងារ​ចុះជួយ សង្កាត់​ផ្សារកណ្តាល​ទី​១ និង សង្កាត់​ផ្សារកណ្តាល​ទី​២
៤-​ថ្នាំ​ដុះធ្មេញ ០១​ឡូ /៥៧ គ្រួសារ ជា​អំណោយ របស់ លោក ស៊ា​ម ម៉េង​អ៊ុង ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ខណ្ឌដូនពេញ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលខណ្ឌ ក៏​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ