ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក សុខ ពេញវុ​ធ ÷​យើង​រួម​គ្នា​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ និង រួម​គ្នា​បង្កើន​វប្បធម៌ នៃ​ការចែករំលែក ចេះ​ជួយ​គ្នា​ទៅវិញទៅមក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ថ្ងៃ​សុក្រ ១៤ រោច ខែ​ជេ​ស្ធ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ០៥,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​សហកា​ជាមួយ មន្ទីរពេទ្យបង្អែក​ចតុ​មុខ នាំយក​អំណោយ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចុះ​សាកសួរ​សុខទុក្ខ សំណេះសំណាល និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​សង្កាត់ ផ្សារកណ្តាល​ទី​១ និង សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​ទីធ្លា សាលាបឋមសិក្សា ព្រះ​នរោត្តម សរុប​ចំនួន ៥៧​គ្រួសារ ។​

​ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល លោក អភិបាលខណ្ឌ ក៏​បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួមមានៈ អង្ករ​ចំនួន ២៥​គីឡូក្រាម​/៥៧​គ្រួសារ មី​ជាតិ​ចំនួន ០១​កេស​, សាប៊ូ​លាងដៃ​ចំនួន​០៤​ដុំ​តូច​, ទឹកត្រី​១​យួរ ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ ។​

​ក្នុងនោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​មាន​ដូចខាងក្រោម​៖
១-​អង្ករ​ចំនួន ៥៧​បាវ ស្មើនឹង ១៤២៥​គីឡូក្រាម ជា​អំណោយ​របស់ សម្តេច​តេជោ តាមរយៈ​លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ។​
២-​មី​ជាតិ​ចំនួន ០១​កេស សាប៊ូ ០៤​ដុំ និង ទឹកត្រី ០១​យួរ /៥៧​គ្រួសារ​ជា​អំណោយ របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​
៣-​ថវិកា​ចំនួន ២០,០០០​រៀល /៥៧ គ្រួសារ ជា​អំណោយ របស់ លោក អភិបាល ខណ្ឌ និង ឯកឧត្តម ប្រធាន​ក្រុមការងារ​ចុះជួយ សង្កាត់​ផ្សារកណ្តាល​ទី​១ និង សង្កាត់​ផ្សារកណ្តាល​ទី​២
៤-​ថ្នាំ​ដុះធ្មេញ ០១​ឡូ /៥៧ គ្រួសារ ជា​អំណោយ របស់ លោក ស៊ា​ម ម៉េង​អ៊ុង ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ខណ្ឌដូនពេញ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលខណ្ឌ ក៏​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ