ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សិស្សានុសិស្ស ចំនួន​០៤​សាលា ដែល​ជា​សាលា​គោលដៅ បាន​ទទួល​សម្ភារៈ​សិក្សា ពី​រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ដែលមាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ បាន​រៀបចំ​កម្មវិធី​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​៤ ដល់​ទី ៦ នៅ​សាលា​គោលដៅ​ចំនួន​០៤ សាលា ដោយ​ពិធី​នេះ​រៀបចំឡើនៅ​ទីតាំង​សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន ដំណាក់​ចង្អេី​រ ខេត្ត​កែប​។

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត កែប បានបញ្ជាក់​ថា កម្មវិធី​នេះ​រៀបចំឡើង​ជា រៀងរាល់ឆ្នាំ ដើម្បី​រំលឹក ដល់ ការអនុវត្ត សិទ្ធិ ជា មូលដ្ឋាន របស់ កុមារ ដែលជា ខួប លើក ទី​៧១ នៃ ទិវា កុមារ​អន្តរជាតិ​០១​មិថុនា ខួប​លេីក​ទី ១៩ ទិវា ពិភពលោក ប្រឆាំង ពលកម្ម កុមារ ១២ មិថុនា និង ទិវា កុមារ កម្ពុជា​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា​រាជរដ្ឋាភិបាល កម្ពុជា បាន ខិតខំ កសាង ប្រទេសជាតិ ធ្វើ ឲ្យ​ប្រជាពលរដ្ឋ មាន សិទ្ធិសេរីភាព ជាពិសេស កុមារ មាន​សិទ្ធិ​ស្មើរ​គ្នា​ក្នុង​ការ​ចូល​រៀន ថែមទាំង ទទួលបាន សិទ្ធិ ជា មូលដ្ឋាន ទាំង​បួន របស់ កុមារ ដូចជា សិទ្ធិ រស់រានមានជីវិត សិទ្ធិ អភិវឌ្ឍន៍ សិទ្ធិ ទទួលបាន នូវ ការការពារ និង សិទ្ធិ ចូលរួម​។
​លើសពីនេះទៅទៀត​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ដាក់ចេញ​នូវ​គោលការណ៍​មួយចំនួន ដើម្បី​ទប់ ស្កាត់​អំពើហិង្សា​លើ​កុមារ ដូច​ជា​ការលើកកម្ពស់​ការយល់ដឹង​ដល់​សាធារណជន បណ្តុះបណ្តាល​អាជ្ញាធរ​ពាក់ព័ន្ធ និង​គាំទ្រ​សកម្មភាព​ទប់ស្កាត់​អំពើ​ល្មើស​ច្បាប់ រួម​ទាំង​កិច្ចខិតខំ ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​ជំនាញ ការអប់រំ​ឳ​ពុក​ម្តាយ ក្នុង​ការថែរក្សា​កុមារ​តាម​បែប​វិជ្ជមាន​។​

​លោក​បាន​បន្ថែមទៀតថា កុមារ​ជា​ធនធានមនុស្ស​មិន​អាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​នា​ពេលអនាគត ហេតុនេះ​ក្នុង​នាម​យើងទាំងអស់គ្នា ជា​អ្នកគាំទ្រ ជា​មនុស្ស​ចាស់​ត្រូវ​តែ​ធ្វើជា​គម្រូរ​ល្អៗ សម្រាប់​ក្រុម​កុមារ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏បាន វាយតម្លៃ ខ្ពស់ ចំពោះ ទឹកចិត្ត ថែរក្សា អប់រំ និង ធ្វើ​ពលកម្ម គ្រប់បែបយ៉ាង ប្រកបដោយ ព្រហ្ម​វិហារ ធម៌ របស់ មាតាបិតា មន្ទីរ​អង្គភាព អង្គការ មិនមែន រដ្ឋាភិបាល អង្គការ ដៃ គូ​អភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ចំពោះ បុត្រ ធីតា និង កុមារ​ដែល​ជា​សិស្សានុសិស្ស និង​សូម​អំ​នាវពា​វ ដល់​អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជួយ​ទប់ស្កាត់​នៅ​រាល់​បទល្មើស ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង និង​ចូលរួម​ផ្សព្វផ្សាយ​ទប់ស្កាត់​ការឆ្លង​រីក​រាល់ដាល​នៃ​ជំងឺ​កូវី​ដ ១៩ នា​ពេលកន្លងមក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ