ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ភារៈ​សិក្សា​ជាច្រើន ត្រូវបាន​ផ្តល់ជូន​សិស្សានុសិស្ស សម្រាប់​អបអរ​ក្នុង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ សម្ភារ​:​សិក្សា មានដូចជា​ប៊ិច សៀវភៅ ខ្មៅ​ដៃ និង​សម្ភារៈ​ផ្សេង​ទៀត​ត្រូវបាន​ចែកជូន​ដល់ សិស្សសាលា​បឋមសិក្សា​ចំនួន​៣ គឺ​សាលា​បឋមសិក្សា​ព្រៃ​តា​កុយ សាលាបឋមសិក្សា​ត្រពាំង​ឈូក និង សាលាបឋមសិក្សា​ចំការ​ស្វាយ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ព្រៃ​តា​កុយ ស្ថិតក្នុងា​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​អធិបតីភាព លោក ងិន ងិន​ដា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​អបអរសាទរ​នៃ​ការរៀបចំ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លេីក​ទី​៧១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា លេីក​ទី ១៩ និង​ទិវា​កុមារ​កម្ពុជា ២០២០​។​

​បន្ទាប់ពី​បាន​អាន​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លេីក​ទី​៧១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា លេីក​ទី​១៩ និង​ទិវា​កុមារ​កម្ពុជា ២០២០ រួចមក លោក ងិង ងិង​ដា មានប្រសាសន៍ថា កុមារ​គឺជា​ធនធាន​មនុស្ស​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​នា​ពេលអនាគត ហេតុនេះហើយ យើង​ត្រូវតែ​ផ្តល់​កិច្ច​ការពារ និង​អភិវឌ្ឍ​កុមារ​ឲ្យបាន​ល្អ​ប្រសើរ​។ ការអប់រំ ការពារ​គឺជា​ភារកិច្ច​យ៉ាងសំខាន់​ដែល​តម្រូវឲ្យ​មាន​ការអនុវ​ត្ត​តាម​បែប​ពហុ​វិស័យ មិនមែន​តែ​វិស័យ​អប់រំ​ម្នាក់​ឯង​នោះ​ទេ គឺ​ត្រូវ​មាន​ការតាមដាន ការពង្រឹង និង​ពង្រីក​សេវា​អប់រំ និង​ថែរក្សា​សុខភាព​អា​នាម័យ ដោយ​ផ្តោត​ជាពិសេស​លើ​កុមារ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ សំខាន់​ជាង​នេះ គឺ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ដ​១៩ ទៅ​ក្នុង​សហគមន៍ និង​ចម្លង​ទៅ​កុមារ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ ដូច​ជា​ការលើកកម្ពស់​ការយល់ដឹង​របស់​សារ​ធា​រណ​ជន​លើ​កុមារ បណ្តុះបណ្តាល អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ការអប់រំ​ឪពុកម្តាយ ក្នុងការ​ថែទាំ​កុមារ តាម​បែប​វិជ្ជមាន​ជំនាញ និង​ការដោះស្រាយ​បញ្ហា​សម្រាប់ប្តី​ប្រពន្ធ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ