ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​៖ អគារ​រដ្ឋបាល​ប្រណិត​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ នឹង​ត្រូវបាន​បញ្ចប់​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ឆ្លៀត​ពេល​ពី​ការងារ​ក្នុង​អង្គភាព ចុះទៅពិនិត្យ ការងារ​សាងសង់​អគារ​រដ្ឋបាល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ជា​ថ្មី​ម្ដងទៀត ដើម្បី​ជម្រុញ​ឲ្យ​ក្រុម​ជាង​ប្រឹងប្រែង​ស្ថាបនា​ឲ្យបាន​ឆាប់​រួចរាល់​តាម​ការ​កំណត់ និង​ប្រិតប្រៀង​គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស​។​

​នា​ឱកាស​នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់​ថា «​ជា​លទ្ធផល នៃ​ការចុះ​ត្រួតពិនិត្យ​និង​ជម្រុញ​ការងារ​ជាប្រចាំ​ឃើញថា អាគារ​រដ្ឋបាល​ប្រណិត​របស់​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​មួយ​នេះ លេចចេញ​ជា​រូបរាង​៨០​ភាគរយ​ហើយ ហើយ​នឹង​ត្រូវបាន​បញ្ចប់​រួចរាល់​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេលដ៏​ខ្លី​ខាងមុខនេះ​»​។​

​ឆ្លៀត​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ​ភេសជ្ជៈ​មួយចំនួន ចែកជូន​ដល់​ក្រុម​កម្មករ​សំណង់ ក៏ដូចជា​កងកម្លាំង​ឈរជើង​ការពារ​ក្នុង​ការដ្ឋាន ប្រកបដោយ​កាយវិកា​យកចិត្តទុកដាក់ និង​ស្និត​ស្នាល​កក់ក្ដៅ​បំផុត​៕

Filed in: ព័ត៌មានជាតិ