ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​ស្ដីពី​នីតិវិធី នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន និង​ទទួល​តារាង​ទូទាត់​បៀវត្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ស្ដីពី​នីតិវិធី នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន និង​ទទួល​តារាង​ទូទាត់​បៀវត្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជូន​មន្ត្រី​ជំនាញ​ទូទាត់​បៀវត្ស​នៅតាម​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​មន្ទីរ​ជុំវិញ​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត និង​មន្ត្រី​ជំនាញ​គណនេយ្យ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ។​

​លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​លើក​ក្នុង​កិច្ចប្រជុំ​ថា ចំពោះ​កិច្ចការ​ថ្មី​នេះ ដើម្បី​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព សូម លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលក្រុង ស្រុក ពិសេស​មន្ត្រី​ជំនាញ ត្រូវ​ខិតខំ​យកចិត្តទុកដាក់ សិក្សា​រៀនសូត្រ និង​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់ ធ្វើយ៉ាងណា​ធានាឲ្យបាន​នូវ​អត្ថប្រយោជន៍​រប​ស់​មន្ត្រីរាជការ​សាធារណៈ និង​មន្ត្រី​ជាប់​កិច្ចសន្យា​គ្រប់ៗ​រូប​។

​លោក​បាន​បន្ថែមទៀតថា កាលពីមុន​ការបើក​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ កងកម្លាំង​គឺ​មាន​ការយឺតយ៉ាវ ដោយឡែក​នាពេល​បច្ចុប្បន្ន ដោយ​មាន​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ពី​ប្រមុខ​រដ្ឋាភិបាល មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាក់បៀវត្ស​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​មាន​ការ​ដំឡើង​ជា​បន្តបន្ទាប់ ក្នុង​មួយ​ឆ្នាំ​ដំឡើង​ចំនួន​២​លើក ជាពិសេស ដើម្បី​បំពេញ​ការចំណាយ ផ្គត់ផ្គង់​ការចំណាយ​ទៅលើ​បន្ទុកគ្រួសារ និង​ការចំណាយ​ផ្សេង រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដោយ​បើក​ផ្ដល់​ប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​ក្នុង​១​ខែ ចំនួន​២​ដង​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត សូម​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ត្រូវខិតខំ​គ្រប់គ្រង​និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ ព្រៃកោងកាង ព្រៃ​លិច​ទឹក និង​សម្បត្តិ​សាធារណៈ​នានា ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ