ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​!==>​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៣!==>​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់ ផ្ទុះ​ចង្ក្រានហ្គាស ធ្វើអោយ​រលាក​ខ្លួនប្រាណ​!==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍ ពេល​កំពុង​បំពេញ​ភារកិច្ច​!==>នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!==>​ឯកឧត្ដម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ទទួល​ជួប​សម្តែងការគួរសម​ និង​ពិភាក្សាការងារ​ ជាមួយ​ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ​លោក Joseth Scheuer==>ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាល ចាត់ទុកគម្រោងសាងសង់ផ្លូវ ៥០សេ និងស្ពានវែងជាងគេប្រវែង ៣.៣០០ម៉ែត្រ តភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ជាគម្រោងអាទិភាពដ៏សំខាន់សម្រាប់ឆ្នាំ ២០២៤នេះ==>អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!==>អាជ្ញាធរខេត្តបាត់ដំបង ដកហូតកាំ​ខ្យល់​ជិត​៣០​ដើម​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស==>លើកទឹកចិត្តគម្រោងចំនួន២នៅខេត្តព្រះសីហនុ ប្រាក់វិនិយោគជិត ៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល

គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ និង​ផ្សព្វផ្សាយ​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បន្ដ​ចុះ​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ និង​បន្ដ​ចុះ​ផ្សព្វផ្សាយ អំពី​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​។​

​សមាសភាព​ចូលរួម​មាន​៖ លោក យស យុទ្ធី អភិបាលរងខណ្ឌ​, លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់ សាធារណៈ​ខណ្ឌដូនពេញ​, លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ​, លោក ជួន ចិត្រ អធិការរង​ខណ្ឌ​, លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ​, លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធាន​ផ្នែក ដោយ​មាន​ការសហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ​ក្រុង ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​៖
១៖ ត្រួតពិនិត្យ​កម្លាំង និង​វាស់​កំដៅ​ប្រជា​ការពារ​ខណ្ឌ​
២៖ រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មហាវិថី​ព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះ​នរោត្តម ព្រះសីហនុ ព្រះ​សុរាម្រិត ១៣ ៥១ ៦៣ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គួច​កាណុង​គល់ស្ពាន​ជ្រោយចង្វារ ជា​លទ្ធផល​៖
* បាន​ចាក់សោរ​កង់​រថយន្ត​១​គ្រឿង ទុក​នៅ​នឹង​កន្លែង ស្ទូច​រថយន្ត​១​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​
* បន្ត​ចុះ​អនុវត្ត​វិធា​ការ​រដ្ឋបាល រុះរើ​សំ​យ៉ាប និង​ជញ្ជាំង​ថ្ម របស់​សំណង់​អតីត​ក្រសួង​ប្រៃសណីយ៍ នៅ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​៩៨
* បាន​ចាប់​យក​រទេះ​លក់ដូរ​ឥត​សណ្តាប់ធ្នាប់​ចំនួន​១​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​
* បាន​ធ្វើ​កំណត់ហេតុ​ដោះលែង​ម៉ូតូ​កង់​បី​ចំនួន ០១​គ្រឿង និង​រថយន្ត​តាក់ស៊ី​ចំនួន ០១​គ្រឿង​។​
៣៖ បាន​ចុះ​ប្រមូល​សំរាម ដែល​នៅ​សេសសល់​នៅតាម​ដេប៉ូ​សំរាម តាម​ដងផ្លូវ និង​បាញ់​ទឹក​លាង​សម្អាត មាន​មហាវិថី​ព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត សួន​លោកតា​ក្រុម​ង៉ុយ​។​
៤៖ បន្ត​អនុវត្ត​ការចុះ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ស្ដីអំពី ការចូលរួម​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វិដ​-១៩ តាម​គោលដៅ​សំខាន់ៗ​ទាំង​៥​គោលដៅ​៕

Filed in: ព័ត៌មានជាតិ