(ស្វាយរៀង)៖លោកសុច ពិសីអភិបាលស្រុកកំពង់រោទិ៍បានថ្លែងផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចធ្វើអនាម័យជាប្រចាំនិងបន្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ដែលកំពុងរាតត្បាតពាសពេញពិភពលោកខណៈស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជានៅតែមានអ្នកឆ្លងថ្មីនៅឡើយហើយមិនត្រូវភ្លេចខ្លួននោះទេ។ ការថ្លែងរបស់លោកអភិបាលស្រុកកំពង់រោទិ៍បែបនេះនារសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នៅក្នុងពិធី ចែកអំណោយរបស់សមាគមមនុស្សចាស់ជរានិងអភិវឌ្ឍន៍កុមារវត្តកោះអណ្តែតនិងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៨៩គ្រូសារ ព្រមទាំង ដាំកូនឈេី ក្រញួង ១០០ដេីម ក្នុងវត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
លោកសុច ពិសីបានថ្លែងអំណរគុណចំពោះព្រះគ្រូអ៊ុ សុវណ្ណរិទ្ធចៅអធិការវត្តកោះអណ្តែតដែលតែងតែយកចិត្តទុកដាក់អំពីសុខទុកប្រជាពលរដ្ឋទីទល់ក្រនៅក្នុងមូលដ្ឋានហើយបានកៀងគរសប្បុរសជនមកចែកអំណោយបានជាបន្តបន្ទាប់។ជាក់ស្តែងនៅថ្ងៃនេះប្រជាពលរដ្ឋ៨៩គ្រួសារបានទទួលអំណោយពីសមាគមមនុស្សចាស់ជរានិងអភិវឌ្ឍន៍កុមាវត្តកោះអណ្តែតនិងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ដែលជាការផ្តួចផ្តើមឡើងដោយព្រះគ្រូចៅអធិការដោយផ្ទាល់។
លោកបានបន្តថាអំណោយទាំងនេះទោះបីមិនអាចដោះស្រាយបានទាំងស្រុងតែក៏អាចជួយសម្រួលក្នុងជីវភាពប្រចាំបានមួយគ្រាដែរខណះដែលប្រទេសកម្ពុជាយើងកំពុងមានការរាតត្បាតដោយសារជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋមិនសូវបានចាកចេញពីលំនៅដ្ឋានទៅរកការងារធ្វើដូច្នេះនាំឲ្យមានការខ្វះខាត។
លោកអភិបាលស្រុកក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរចរណ៍ឲ្យខ្ជាប់ខ្ជួនចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទនិងប្រុងប្រយត្ន័ឲ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសខ្យល់កន្ត្រាក់និងត្រូវត្រៀមឧបករណ៍ធ្វើស្រែឲ្យបានគ្រប់គ្រាន់ដើម្បីបង្ករបង្កើនស្រូវរដូវវស្សាឲ្យទាន់ពេលវេលានិងត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វបន្ថែមដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។
បើតាមព្រះគ្រូអ៊ុ សុវណ្ណរិទ្ធបានមានសង្ឃដិការថាសមាគមមនុស្សចាស់និងអភិវឌ្ឍន៍កុមារដែលមានរូបព្រះអង្គជាប្រធានគឺបង្កើតឡើងដើម្បីជួយមនុស្សចាស់ជរានៅក្នុងឃុំដែលសភាពខ្វះខាតជាចាំបាច់ និងបានចាត់ឲ្យលោកគ្រូអាចារ្យ ព្រះសង្ឃតែងតែនាំថវិការសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់ចាស់ជរា មានជំងឺ និងបណ្តាសពដែលនៅក្នុងឃុំថ្មីផងដែរ។
ព្រះគ្រូបានមានសង្ឃិការបញ្ជាក់ថាសមាគម៍ក៏បានបង្រៀនជាភាសារអង់គ្លេស កុំព្យូទ័រដែលសរុបសិស្សនៅដើមឆ្នាំ២០២០ដែលបានមកសិក្សាដោយពុំមានបង់ប្រាក់ដល់សមាគមមានចំនួន២៣៤នាក់ដោយមានការឧបត្ថម្ភពីលោកលឹម គឹមសេងអគ្គនាយកក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ធ្វើឲ្យសមាគមអាចដំណើរការហូតដល់សព្វថ្ងៃនេះបាន ក្នុងនោះបានផ្តល់ចំណេះដឹងដល់សិក្សានុសិស្សនៅឃុំថ្មីដែលជាឃុំជាប់និងតំបន់ព្រំដែនដាច់ស្រយាលបានក្រៀបយកចំណេះវិជ្ជាដើម្បីប្រតិបត្តិខ្លួនជាទំពាំងស្នងឬស្សីនៃប្រទេសជាតិផងដែរ។
សូមបញ្ជាក់ថាវត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍គឺជាវត្តគំរូមួយនៅទូទាំងខេត្តដែលមានសមិទ្ធផលជាច្រើនព្រមទាំងមានកន្លែងផ្តល់ចំណេះដឹងដល់សិក្សានុសិស្សទៀតផងហើយព្រះសង្ឃក្នុងវត្តបានដាំបន្លែ ដាំដើមឈើហូបផ្លែ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តយកទៅស្លរស្លុកផងដែរ។
អំណោយដែលផ្តល់ជូនគ្រួសារក្រីក្រទាំង៨៩គ្រួសារក្នុងមួយគ្រួសារទទួលក្នុង១គ្រួសារ ទទួលបាន អង្ករ ២០kg មី ១កេស ទឹកត្រី ៥ដប ទឹកស៊ីអ៊ីវ ៣ដបទឹកដោះគោ ១កំប៉ុង ស្ករស កន្លះគីឡូ,តែ ២កញ្ចប់, ប្រេងឆា ១ដប, អំបិល ១កញ្ចប់,និងថវិកា ១០,០០០៛៕