ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប នាំយក​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​កំពង់ត្រឡាច​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព .​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កែប និង​លោក ងួន ច័ន្ទ​សុជាតា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នាំយក​ទេយ្យទាន​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិការ​មួយចំនួន ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​កំពង់ត្រឡាច ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ទេយ្យទាន​ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត រួមមាន​៖ អង្គរ​ចំនួន ១៥០​គីឡូក្រាម មី​ចំនួន ២​កេះ ត្រីខ​ចំនួន ៦០​កំប៉ុង ទឹក​ស៊ី​អុីវ​ចំនួន ២០​ដប សាប៊ូ​ចំនួន ២០​ដុំ និង​បច្ច័យ ចំនួន ២០០ ០០០ រៀល​។​

​ក្នុងឱកាស​នោះ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប និង លោក ងួន ច័ន្ទ​សុជា ប្រធាន ស ស យ ក ខេត្ត​កែប បាន​ជំរុញ​និង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​កំពង់ត្រឡាច​ត្រូវ​ចេះ​ថែរក្សា​អនាម័យ​ជាប្រចាំ ដើម្បី​បញ្ជៀ​ស​នូវ​ការចម្លង​មេរោគ​ផ្សេងៗ ពិសេស​ជំងឺ​កូវី​ដ ១៩ ដែល​ជា​ជំងឺ​សកល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ