ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ប្រុស ស្រី​២​នាក់​ធ្វើ​សកម្មភាព​(​ឆក់​ទូរស័ព្ឌដៃ​) ត​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ យោង​តាម​សេចក្តី​រាយ​ការ​របស់​សមត្ថកិច្ច​នគ​របាល​ឲ្យដឹងថា​នៅ​ព្រឹក​ថ្ងៃ ថ្ងៃ ទី​១៣ ខែ មិថុនា ឆ្នាំ​២០២០​វេលា​ព្រឹក​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​នៅ​ចំណុច​លើ​ដងផ្លូវ​ភូមិ​កំពង់​សី​ម៉ា ស​ង្ស​ង្កា​ត់​វត្ត​គរ​ក្រុង​បាត់ដំបង​មាន​ករណី (​ចោរឆក់​ទូរស័ព្ទ​ដៃ​)​កើតឡើង​ក្នុង​ពេល​ដែល​ជនរងគ្រោះ​ឈ្មោះ​ហេង សុខ​លេង ភេទ​ស្រី អាយុ ២៩​ឆ្នាំ​មាន​ទីលំនៅ​ក្រុម​ទី​០៥​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​លើ​ម៉ូតូ​ក្បែរ​ចិញ្ចេីមផ្លូវ​នា​ចំណុច​កើតហេតុ​ខាងលើ​។
-​ទូរស័ព្ទដៃ​ម៉ាក​Sam Sung ចំនួន​០១​គ្រឿង​។ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​

​ក្រោយពេល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រួច​ហើយ​គេចខ្លួន ក្រោម​បញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទ័ណ្ឌ បាន​ដឹកនាំ​អនុវត្ត​ដោយ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនដៃដល់​ក្នុងករណី​(​ឆក់​ទូរស័ព្ទដៃ​)​ខាងលើ​បាន​ចំនួន​០២​នាក់​ក្នុង​ថ្ងៃ​ដដែល គឺមាន ៖
១-​ឈ្មោះ​ជួន កក្ត​ដា ហៅ​អា​ម៉ៅ​២៦​ឆ្នាំ​ទីលំនៅ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។
២-​ឈ្មោះ​ជិន លីកា ភេទ​ស្រី អាយុ​១៦ ឆ្នាំ ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង ខេត្ត​បាត់​ដប​ង​។

​វត្ថុតាង​ដកហូត​ពេលនោះ​មាន​ម៉ូតូ​ចំនួន​០១​គឿង​។

​ហើយ​ពេលនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ និង​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់វិធានការ​តាម​ផ្លូច្បាប់ ៕ គឺ​ម សា​ន្នី​

Filed in: ព័ត៌មានជាតិ