ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​កែប ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា​ជាមួយ​ក្រុម​ការងារ​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​អន្តរក្រសួង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១២ ខែមិថុនា ឆ្នាំ ២០២០ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរ​ក្រសួង ក្នុង​គោលបំណង​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​កែប ជា​ការបង្កើតឲ្យមានផ​លិ​ត​ផល​ទេសចរណ៍​ថ្មីៗ សំដៅ​លើកកម្ពស់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តជាតិ ស្របតាម​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន ពិសេស​គឺ​ជា​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​នេះ​ប្រកបដោយ​និរន្តរភាព​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ព្រម​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្តក៏​ដូចជា មន្ទីរ​ពាក់ព័ន្ធ និង​អង្គការ សមាគម​ដែល​ជា​ដៃគូ ការពង្រឹង​គុណភាព​វិស័យ​ទេសចរណ៍ ការជំរុញ​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត ការពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេ​សចណ៍ ការផ្សព្វផ្សាយ​ទេសចរណ៍​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ចំពោះ​ការអភិវឌ្ឍ​នៅ​ខេត្ត​កែប ក្នុងនោះ​ក៏​មាន​ការអភិវឌ្ឍ​តំបន់​កោះ តំបន់ឆ្នេរ តំបន់ភ្នំ ចំការ​ម្រេច ប្រព័ន្ធ​ទឹក​ស្អាត អគ្គិសនី និង​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពង្រឹង​គុណភាព​ចំណីអាហារ អនាម័យ និង​ការទាក់ទាញ​វិនិយោគ​ឯកជន​ឲ្យចូល​មក​វិនិយោគ​ក្នុង​ខេត្ត​បន្ថែម​ទៀត​ផង​ដែរ​។

​ជាមួយនេះ លោក​ក៏​បាន​គាំទ្រ​ឲ្យមាន​ការរៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត និង​សូម​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ និង​អង្គការ​សមាគម​ដៃគូ​នានា ត្រូវ​អនុវត្ត​និង​ពិនិត្យ​នៅ​គម្រោង​ដែល​បាន​ដាក់ចេញ ដើម្បីឲ្យ​ការរៀបចំ​ផែនការមេ​សម្រាប់​អភិ​វឌ្ឍវិ​ស័យ​ទេសចរណ៍​នេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ