ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជ្ញាធរ​ខេត្ត​បាត់ដំបង់ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ នៃ​គណៈកម្មការ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក សឿ​ម ប៊ុន រិទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ឯកឧត្តម ឧត្តម​នី​យ៍​ទោ ស្នងការ​នគរបាល​ខេត្ត ស្នងការរង​ខេត្ត មន្ទីរ នាយការិយាល័យ​ចរាចរណ៍ លោក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព និង​អ្នកពាក់ព័ន្ធ ។​

​ក្រោយពី​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២០ ដែល​អាន​ដោយ លោក ព្រួយ រដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រួចមក លោក ងួន រតនៈ បាន​ណែនាំ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្ត ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​នានា​ឱ្យ​ចំ​គោលដៅ​ក្នុង​ភូមិសាស្ត្រ​ក្នង​ខេត្ត ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​រួមគ្នា​កាត់បន្ថយ​ការ​គ្រោះ​ចរាចរណ៍ កាត់បន្ថយ​ការបាត់បង់​អាយុ​វ​ជីវិត និង​បាត់បង់ ឬ​ខូច​ទ្រព្យ​របស់​ពលរដ្ឋ​ផងដែរ ៕

​សូម​ជម្រាប​ជូន​ដែរ​ថា បើ​យោង​តាមរ​បា​យក​រណ៍​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា មន្ត្រី​នគរបាល​ចរាច​រណ៍​ចុះ​រាប់ និង​អង្កេត​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចំនួន ៣ ថ្ងៃ ឃើញ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ពាក់មួក​សុវត្ថិភាព ចំនួន ៩០% និង​មាន​ការថយចុះ​ចំនួន​អ្នក​ស្លាប់ ៧១% ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ