ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ និង​ផ្សព្វផ្សាយ​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​បន្ដ​ចុះ​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ និង​បន្ដ​ចុះ​ផ្សព្វផ្សាយ អំពី​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​។​

​សមាសភាព​ចូលរួម​មាន​៖ លោក យស យុទ្ធី អភិបាលរងខណ្ឌ​, លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់ សាធារណៈ​ខណ្ឌដូនពេញ​, លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ​, លោក ជួន ចិត្រ អធិការរង​ខណ្ឌ​, លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ​, លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធាន​ផ្នែក ដោយ​មាន​ការសហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ​ក្រុង ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​៖
១៖ ត្រួតពិនិត្យ​កម្លាំង និង​វាស់​កំដៅ​ប្រជា​ការពារ​ខណ្ឌ​
២៖ រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មហាវិថី​ព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះ​នរោត្តម ព្រះ​សុរាម្រិត​១៣ (​មុខ​ក្រសួង​ប្រៃសណីយ៍​) ៥១ ៦៣ ៩២ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គួច​កាណុង គល់​ស្ពាន​ជ្រោយចង្វារ ជា​លទ្ធផល​៖
* បាន​ចាក់សោរ​កង់​រថយន្ត​២​គ្រឿង ទុក​នៅ​នឹង​កន្លែង​ស្ទូច​រថយន្ត​២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​អប់រំ នៅ​នឹង​កន្លែង​ចំនួន​១​គ្រឿង​។​
* បាន​ចាប់​យក​រថយន្ត​តាក់ស៊ី​ចត ឥត​សណ្តាប់ធ្នាប់​ចំនួន​១​គ្រឿង មក​រក្សាទុក​នៅ​សាលាខណ្ឌ​។​
៣៖ បាន​ចុះ​ប្រមូល​សំរាម ដែល​នៅ​សេសសល់​នៅតាម​ដេប៉ូ​សំរាម តាម​ដងផ្លូវ និង​បាញ់​ទឹក​លាង​សម្អាត មាន​មហាវិថី​ព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត សួន​លោកតា​ក្រុម​ង៉ុយ​។​
៤៖ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ កាប់​លះ​មែកឈើ​នៅ​ផ្លូវ​លេខ​៦៣​។​
៥៖ បន្ត​អនុវត្ត​ការចុះ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ស្ដីអំពី ការចូលរួម​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វិដ​-១៩ តាម​គោលដៅ​សំខាន់ៗ​ទាំង​៥​គោលដៅ​៕

Filed in: ព័ត៌មានជាតិ