ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ផែនការអភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អា​សុ​ី​(ADB)​បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រេី​ប្រាស់​នូវ​ផែនការអភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប ២០១៩-២០២៣ ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង លោក សុខ សុ​គុណ អគ្គនាយករង និង​ជា​ប្រធាន​ចាត់ចែង​គម្រោង ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព យុវជន ស​.​យ​.​ស​.​ស យុវជន ស​.​ស​.​យ​.​ក អង្គការ​ដៃគូរ អាជីវករ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍ ជា​ច្រេី​ន​រូប​។​

​បន្ទាប់​ពី លោក សោម ច​ន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ធ្វេី​របាយការណ៍​អំពី​ភាព​រីកចម្រើន​ក្នុង​ខេត្ត​កែប​រួចមក លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​សូម​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ទេសចរ​ណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប អង្គការ​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​រួមគ្នា​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ឲ្យមាន​ភាពល្បីល្បាញ និង​បាន​រៀបចំ ឯកសារ​ផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ ដ៏​មាន​សារៈសំខាន់​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ អង្គការ​ជាតិ​-​អន្តរជាតិ សង្គម​ស៊ីវិល និង វិស័យ​ឯកជន ជាពិសេស​កម្រោង​កម្មវិធី​(ADB) ធនាគារ អភិវឌ្ឍ ន៍ អា​សុ​ី​
​ដែល​បាន​សហការ គ្នា​ផ្តល់​ការគាំទ្រ​យ៉ាង​សកម្ម ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ រហូត​ធ្វើឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រេី​ន ។​

​ចំពោះ​ការផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការអភិវឌ្ឍ​ន៍ ២០១៩-២០២៣ នេះ​
​គឺជា​ការឆ្លុះបញ្ចាំង​នូវ​ការ ប្តេជ្ញាចិត្ត​ជា​មួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍ ប្រកបដោយ​ចីរភាព ក្នុង​ការអនុវត្ត​ផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ និង​ធ្វើឲ្យ​កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធ​ផល​ជាច្រើន​បន្ថែមទៀត លើ​គ្រប់​វិស័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​មួយ​ឆ្នាំៗ ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ចំណូល​កាន់​តែ​ច្រេី​ន ហើយ​ភាពក្រីក្រ​ត្រូវបាន​កាត់​បន្ថយ​មក​នៅ​តិចតួច​បំផុត ជា​ពិសេស​ការអនុវត្ត​គោលនយោបាយ​គិតគូរ​ពី​សុខុមាលភាព​របស់​កម្ម​ក​រ ការតភ្ជាប់​បណ្តាញ​អគ្គិសនី និង បណ្តាញ​ទឹកស្អាត ការពង្រីក​វិសាលភាព​បេឡា​ជាតិ របប​សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​។​

​ជាមួយគ្នានេះ លោក​សូម​ឲ្យ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​យកចិត្តទុកដាក់​សហការ​គ្នា​ផ្សព្វផ្សាយ ភាព​រីកចម្រើន​របស់​ខេត្ត​កែប តាមរយៈ​បណ្តាញ​សង្គម​ផ្សេងៗ​ឲ្យបាន​ទូលំទូលាយ​បំផុត និង​សូម​ឲ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​នូវ​ស្ថានភាព​ដែល​កេ​ី​ត​មាន​នៅ​តាម​មូលដ្ឋាន ពិសេស​នោះ​គឺ​បញ្ហា​ជួញដូរ និង​ការប្រេីប្រាស់​គ្រឿងញៀន​។​

​លោក​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៅ​មន្ទីរ​-​ស្ថាប័ន កងកម្លាំង​ប្រដាប់ឤ​វុ​ធ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន សូម​បន្ត​ផ្តល់​កិច្ចសហការ ផ្តល់​នៅ​ចំណេះដឹង​
​និង​ការគាំទ្រ​គ្រប់បែប​យ៉ាង​នៅ​រាល់​សកម្មភាព​ឲ្យ​កាន់តែ​សកម្ម ដើម្បី ឤ​ច​ដំណើរការ​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត​និង វាយតម្លៃ​ផែនការ​អភិវឌ្ឍ ២០១៩-២០២៣ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ