ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ​របាយការណ៍​ប្រចាំ​ខែ​ឧសភា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍​ប្រចាំ​ខែ​ឧសភា និង​រៀបចំ​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​ខែមិថុនា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយ​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត និង​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។

​ក្នុង​កិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា គោលបំណង​នៃ​កិច្ចប្រជុំ​គឺ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​អនុវត្ត​ការងា​រនា​ខែ​បន្តបន្ទាប់​ទៀត នៃ​រដ្ឋបាល​ខេត្ត​កែប​។​

​លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថា ក្នុង​របាយការណ៍​ប្រចាំ​ខែ​ឧសភា​នេះ បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុងពេល​អនុវត្តន៍​សកម្មភាព​ការងារ ហេតុ​នេះ​សូម​បណ្តា​វិស័យ​ទាំងអស់​ដែល​ពាក់ព័ន្ធ ត្រូវមាន​វិធានការ អន្តរាគមន៍​បន្ថែម ដើម្បី​ឲ្យ​ទិសដៅ​សម្រាប់​អនុវត្តន៍​បន្ត ទទួល​បាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់​ដោយ​ជំរុញ​ឲ្យ​បណ្តា​វិស័យ​ទាំងអស់​ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បន្ត​ពិនិត្យ និង​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ទិសដៅ​របស់​ខ្លួន​ដែល​បាន​ដាក់បញ្ចូល​ក្នុង​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​សម្រាប់​អនុវត្តន៍​បន្ត ឲ្យទទួល​បាន​ជោគជ័យ​។​

​អង្គប្រជុំ ក៏​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព ការងារ ក្នុង​ការត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដោយ​តម្រូវ​ឲ្យ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​អភិវឌ្ឍន៍​ខេត្ត​កែប​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ