ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្មករសំណង់​ម្នាក់​បាន​ស្លាប់ ដោយសារ​ធ្លាក់​ពីលើ​អគារ ពេល​កំពុង​បំពេញ​ការងារ​ក្នុង​ការដ្ឋាន​កំពង់ផែ​កោះ​ទន្សាយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ម្សិលមិញ មាន​ករណី​កម្មករសំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ទើប​សង់​ថ្មី​មាន​កម្ពស់​៤​ម៉ែត្រ ស្ថិត​ចំណុច​កំពង់ផែ​កោះទន្សាយ នៃ​ទឹកដី​ខេត្ត​កែប បណ្តាលឲ្យ​កម្មករ​សំណង់​រូបនោះ រងរបួស​យ៉ាងដំណំ ហើយក៏​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​មេជាង​សំណង់​បាន​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា កម្មករ​សំណង់​រងគ្រោះ មានឈ្មោះ ឌឿ​ន ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​សាលា ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ខាង​លើ​បញ្ជាក់​ប្រាប់ថា ករណី​ធ្លាក់​ពីលើ​អគារ​សង់​ថ្មី​ដែល​មាន​កម្ពស់​៤​ម៉ែត្រ​នេះ មក​ពី​ជនរងគ្រោះ​មាន​ការធ្វេសប្រហែស​ក្នុង​ពេល​បំពេញការងារ ឬ​អាចមកពី​ជនរងគ្រោះ​ងងឹតមុខ​ហើយ​រអិល​ធ្លាក់​ចុះ​មកក្រោម​បណ្តាលឲ្យ​ខ្លួន​ប្រាណ និង​ក្បាល​ប៉ះទង្គិច​ជាមួយ​វត្ថុ​រឹង មាន​ដែក​និង​ថ្ម​បេតុង​នៅ​ខាងក្រោម​។​

​បច្ចុប្បន្ន​កម្មករសំណង់​រងគ្រោះ ត្រូវបាន​អ្នកម៉ៅការ​សំណង់​ដឹក​សាកសព​ឆ្ពោះទៅ​កាន់​លំនៅដ្ឋាន ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ