ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គណៈកម្មការកូវី​ដ​១៩ ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​រៀបចំ​ទិសដៅ​អនុវត្ត​បន្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ឹង ឆាយ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការកូវី​ដ​១៩ ខេត្ត​កែប បាន​ដឹកនាំ​ក្រុមការងារ ដើម្បី​ប្រជុំ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​កន្លងមក នឹង​ពិភាក្សា​សម្រាប់​រៀបចំ​ទិសដៅ​បន្ត ។ កិច្ចប្រជុំ​ពិភាក្សា​នេះ បាន​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក សរុប​ប្រមាណ ៤0 រូប​។​

​ក្នុង​កិច្ចប្រជុំ លោក អ៊ឹង ឆាយ មានប្រសាសន៍ថា បច្ចុប្បន្ន​បញ្ហា​ជំងឺ​កូវី​ដ ១៩ នៅតែ​មិន​ទាន់​បាត់​ពី​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នៅ​ឡើយ​ទេ ហេតុ​នេះ​ក្រុមការងារ​យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ ក្នុង​កិច្ច​ការពារ​ការរីក​រា​ល​ដាល នៃ​ជំងឺ​កូវី​ដ​១៩ ឲ្យបាន​ខ្ពស់ ជាក់ស្ដែង​នៅ​ខេត្ត​កែប មាន​អ្នក​បាន​ឆ្លង​ជំងឺ​នេះ​ចំនួន​០៤​ករណី រួចមកហើយ ប៉ុន្តែ​ករណី​ទាំង​បួន​នេះ សុទ្ធតែ​ឆ្លង​ពី​ក្រៅ​ប្រទេស​ទាំងអស់ មិនមែន​ឆ្លង​នៅក្នុង​សហគមន៍​របស់​យើង​នោះ​ឡើយ​។ ទោះជា​យ៉ាងនេះក្តី ក្រុមការងារ​របស់​យើង ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ទៅលើ​ប្រជាជន​ដែល​ចំណូលស្រុក ក្នុងស្រុក និង​មក​ពី​ក្រៅប្រទេស ត្រូវតែ​ចុះ​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​រក្សា​អនាម័យ លាងដៃ​និង​សាប៊ូ ប្រើ​ម៉ាស ទឹក​អាកុល ពិសេស​រក្សា​គម្លាត​សង្គម​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។

​លោក​ក៏​បាន​បន្ថែមទៀតថា អជ្ញាធរ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ​សង្កាត់​ត្រូវតែ​ក្តាប់​ឲ្យបាន និង​រាយការណ៍​ជា​បន្ទាន់​នូវ​រាល់​ហេតុការណ៍​ផ្សេងៗ និង​ប្រជាជន​ចំណូលស្រុក​មក​ពី​ក្នុង ឬ​ក្រៅ​ប្រទេស ដើម្បី​ក្រុមការងារ​មាន​វិធានការ​បន្ត ដើម្បី​កុំឲ្យ​មាន​ការីករាល​ដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ចូល​ដល់​សហគមន៍រ​បស់​យើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ