ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រដ្ឋបាល​ខេត្ត​កែប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធុន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការអនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធុន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ត្រូវបាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​វត្តមាន លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក មាស ពិសិដ្ខ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​បី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​តាម​របាយការណ៍​របស់ លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២០​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធុន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) និង​ទទួលបាន​ថវិកា​គាំទ្រ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​(IFAD) ដោយ​បាន​អនុវត្ត​កម្មវិធី​នេះ​នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។

​លោក​បាន​បន្តថា ដើម្បី​ឱ្យ​ការអនុវត្ត​កម្មវិធី ASPIRE នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ឆ្លើយតប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម ក៏ដូចជា​ផែនការ​របស់​មន្ទីរ ស្របទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កសិករ​ក្នុង​ខេត្ត​ផង​នោះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ ក្នុង​គោលបំណង គឺ​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ការងារ ASPIRE នេះ ជូន​ដល់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​កសិករ ហើយក៏​ចង់ឱ្យ​មាន​ការចូលរួម គាំទ្រ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​នានា ព្រមទាំង​វិស័យ​ឯកជន ដែល​បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​របស់​ខ្លួន ដែល​ទាក់ទង​ទៅ​នឹង​ការស្តារ​និង​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប​ទាំងមូល ជាពិសេស​ដើម្បី​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង និង​កក់ក្តៅ​បំផុត​របស់​អាជ្ញាធរខេត្ត ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់​។​

​ក្នុងឱកាស​នោះ​ដែរ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា យោង​តាម​ការចាំបាច់ សិក្ខាសាលា​នេះ​តម្រូវ​ឱ្យ​រៀបចំ​ឡើង​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ថ្នាក់ក្រោម​ជាតិ ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ការយល់​ដឹង​របស់​ថ្នាក់ដឹកនាំ ក្នុង​ទិសដៅ​ជួយ​ជំរុញ​គាំទ្រ​និង​តម្រង់​ទិស​ការអនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធុន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​នាំមុខ​មួយ​ក្នុងចំណោម​វិស័យ​ដ៏ទៃទៀត ដែល​បាន​រួមវិភាគទាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បាន​រួមចំណែក​ក្នុង​កំណើន​ផលទុនជាតិ និង​ចំណូល​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​។​ហើយ​វិស័យ​នេះ​ក៏បាន​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ ដែល​មាន​ជីវភាព​រស់នៅ​អាស្រ័យ​លើ​ការងារ​កសិកម្ម​។​

​ជាមួយគ្នានេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធុន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) និង​ទទួលបាន​ថវិកា​គាំទ្រ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអនុវត្ត​កម្មវិធី​នៅ​គ្រប់​ខេត្ត​។ ក្នុង​នោះ​ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​៣​ខេត្ត​ទៀត ដូចជា​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្ត​ឧត្តរមានជ័យ ដែល​ទើប​ទទួលបាន​ការពង្រីក​នៅ​ឆ្នាំ​២០២០ និង​ទទួលបាន​ការគាំទ្រ​សម្រាប់​ការអនុវត្ត​កម្មវិធី ASPIRE នៅ​ឆ្នាំ​២០២០-២០២១ ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ