ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

មន្ត្រីនគរបាល​ជាតិ​ចំនួន​(៣៤៧​នាក់​)​ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​ប្រកាស​តាំង​ស៊ុប​នៅ​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃ ចន្ទ ៣​រោច ខែ ជេស្ឋ​ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ មិថុនា​ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដែល​ពិធី​នេះ​រៀបចំ​ធ្វើ​នៅ​សាល ប្រជុំ​អាគា​E ក្នុង​បរិវេណ​រដ្ឋបាល​ខេត្ត​បាត់ដំបង ។​

​ពិធី​នា​ពេល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​និង​អធិការ អធិការរង​នគរ បាល​ក្រុង ស្រុក​ព្រមទាំង​កងកម្លាំង​នគរបាល​ជា​ច្រើន​រូប​។​

​មន្ត្រី​ដែល​ត្រូវធ្វេី​ពិធី​នា​ពេល​នេះ​សរុប​មាន​ចំនួន ៣៤៧​នាក់​ក្នុងនោះ​នគរបាល​នារី​ចំនួន​៦៤​នាក់ ដែល​ចំនួន​នេះ​មាន​មន្ត្រី​នគរបាល​ទេីប​ប្រកាសតាំង​ស៊ុប​ថ្មី​មានចំនួន​១០០​នាក់​នគរបាល​នារី​ចំនួន ៣៣​នាក់​ផង​ដែរ​។
​មន្ត្រីនគរបាល​ដែល​ត្រូវបាន​ប្រកាស​និង​បំពាក់​ក្នុង​នោះ​មាន​៖
-​ថ្នាក់​ស្នងការរង​ចំនួន​០១​នាក់​(​ប្រកាស​ភារកិច្ច​)
​បំពាក់​ឋានន្តរសក្តិ​៖
-​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​០២​នាក់​
-​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​១៤​នាក់​
-​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​១០៦​នាក់​
-​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ៤១​នាក់​
-​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន ៧៧​នាក់​
-​ថ្នាក់​ព្រិន្ទបាលឯក​ចំនួន ១៧​នាក់​
-​ថ្នាក់​ព្រិន្ទបាលទោ​ចំនួន​៤៩​នាក់​
-​ថ្នាក់​ពលបាលទោ​ចំនួន​០១​នាក់​

​មានប្រសាសន៍​ក្នុងឱកាស​នេះ​ឯកឧត្តម ឧត្តម សេនីយ៍​ទោ អ៊ុច សុខុន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញេ​ី​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា ផ្ទៃ ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ព្រមទាំង​ឯកឧត្តម ងួន រ​តន​:​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​សម្តេច​ព្រមទាំង​ឯកឧត្តម ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​តែងតែ បាន​គឹ​ត​គូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាលជាតិ​។

​ជា​មួយ​នេះ​ ឯកឧត្តម​លើក​ឡើង​អំពី​ស្នាដៃ សមិទ្ធិផល​ជា​ច្រើន​ដែល​មន្ត្រី​នគរបាល​បា​ន​ចូលរួម​អនុ វត្ត ក្នុង​បុព្វហេតុ ការពារជាតិ ការពារ​បូរណភាព​ទឹកដី រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ផ្តល់នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​ទើប​ទទួលបាន​នូវ​ការ​ប្រកា ស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​នាពេលនេះ ជា​ពិសេស​មន្ត្រី​នគរបាល​ដែល​ទេីប​ប្រកាសតាំង​ស៊ុប​ទាំងអស់​ត្រូវខិតខំ​បំពេញភារកិច្ច បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​បំផុត ត្រូវគោរព​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ មាន​សីលធ៌ម អាកប្បកិរិយា​ស្លូតបូត សុភាពរាបសារ​ល្អ​សក្តិសម​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ។

​មន្ត្រីនគរបាល​ត្រូវ​តស៊ូ​ប្រឆាំង​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន ក្នុងនោះ​ត្រូវ​អនុវត្ត​និង​ផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​ដោយ​ផ្តោត​សំខាន់លេ​ី​ករណី​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ករណី​គ្រឿងញៀន ករណី​ចរាចរណ៍​ផ្លូវគោក និង​ករណី​អគ្គិភ័យ ក្នុង​នោះ​មន្ត្រី​នគរបាល​មិន​ត្រូវ​យក​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​ឬ​ពាក់​ព័ន្ធ​ជាមួយ​អំពើ​ល្មើស​ច្បាប់​ឬ​ពួក​ជន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ឡើយ សំខាន់​គឺ​ត្រូវធ្វេី​នូវ​អំ​ពេ​ី​ល្អ​គ្រប់ពេលវេលា​។​

​ឯកឧត្តម​បាន​បន្ត​ថា​នគរបាល​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុងៗ​អង្គភាព មាន​សាមគ្គីភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ក្រុង ស្រុក​ក៏​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ឬ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​។

​ជា​ចុងក្រោយ​ឯកឧត្តម​ស្នើ​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​បង្ការ ការពារ​ខ្លួនឯង​ផ្ទាល់​ក៏​ដូចជា​ក្រុមគ្រួសារ ចំពោះ​ករណី​ឆ្លង​ជម្ងឺ​Covid-19 ក្រៅពី​នោះ​មន្ត្រី​នគរបាល​ត្រូវ​បន្ត​បំផុស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោ​កទាំ​ងអស់​គ្នា ដែល​ក្នុងនោះ​មន្ត្រីនគរបាល​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​លើ​បញ្ហា​នេះ​ចៀសវាង​នូវ​ការរិះគន់​ឬ​ទិទៀន​ពី​មហាជន​ចំពោះ​កំហុសឆ្គង​របស់​មន្ត្រីនគរបាល​យើង​មួយចំនួន​តូច​មិន​គោរព​ច្បាប់​ហើយ​ជះឥទ្ធិពល​មិនល្អ​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងមូល ឯកឧត្តម​ស្នេី​ដល់​មន្ត្រី​នគរបាល​ចរាច​រណ៍​នៅតាម​គោលដៅ ត្រូវតែ​អនុវត្ត​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រីនគរបាល​ជាតិ​រូប​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​មិន​លើកលែង ហើយ​ស្នើ​ធ្វើ​របាយការណ៍​មក​ថ្នាក់ដឹកនាំ​ស្នងការ​ពិនិត្យ​អំពី​បញ្ហា​វិន័យ​ចំពោះ​មន្ត្រី​រូប​នោះ​ស្របតាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ នេត​សាវឿន ៕

Filed in: ព័ត៌មានជាតិ