ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បង្គា​ស្រស់​ចាក់​បញ្ចូល​ជាតិ​ចា​ហ៊ួយ​ដែលប​ន្លំ​ឆ្លង​ដែនតាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ត្រូវ​មន្ត្រី​គយ​ប្រចាំ​តំបន់​ដកហូត​ពី​ឈ្មួញ​យក​ទៅ​ដុត​កម្ទេច​ចោល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បង្គា​ស្រស់​ចំនួន​១២​កេះ ដែល​មន្ត្រី​ជំនាញ​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក អះអាងថា មាន​ចាក់​សារធាតុ​ចា​ហ៊ួយ​ដើម្បី​បង្កើន​ទម្ងន់​ហើយ​លួច​ឆ្លងដែន​តាម​ច្រកទ្វារ​នោះ ត្រូវបាន​មន្ត្រី​គយ​ដឹកនាំ​ដោយ លោក យី ថុល ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ព្រែក​ចាក សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ប្រចាំ​ច្រក​ទ្វារ បង្ក្រាប​កាល​ពី​យប់មិញ ហើយ​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២០​។​

​លោក យស សា​ធ អនុប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ព្រែក​ចាក​បានឱ្យដឹងថា ការបង្ក្រាប​បង្គា​ស្រស់​មាន​ចាក់​បញ្ចូល​ចា​ហ៊ួយ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក យី ថុល ប្រធាន​ស្នាក់ការ​គយ​និង​ថ​ដ្ឋា​ករ​ប្រចាំ​តំបន់ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ប្រចាំ​ច្រកទ្វារព្រំដែន ដោយ​ប្រតិបត្តិការ​នេះ កម្លាំង​បាន​ឆែកឆេរ​រថយន្ត​ឈ្មួញ​ដែល​ដឹក​ទំនិញ​ឆ្លងកាត់ ហើយ​រកឃើញ​មាន​បង្គា​ចាក់​បញ្ចូល​ជា​តិចា​ហ៊ួយ​ដឹក​ឆ្លងដែន​ពី​ប្រទេ​សវៀត​ណាម​ចូល​មក​ទឹកដី​ខេត្ត​កំពត ទើប​កម្លាំង​សហការ​បង្ក្រាប កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​។​

​លោក​បាន​បញ្ជាក់ថា បង្គា​ចាក់​បញ្ចូល​ជាតិ​ចា​ហ៊ួយ​ដែល​ឈ្មួញ​នាំ​ចូល​ដោយ​ខុសច្បាប់​នោះ​ចំនួន​១២​កេះ ស្មើនឹង​១៩២​គីឡូក្រាម ដោយ​ខណៈ​នេះ​ត្រូវបាន​ដកហូត​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​គយ​និង​រដ្ឋាករ​ព្រែក​ចាក ហើយ​ប្រមូល​បង្គា​ស្រស់​ទាំងអស់​នោះ​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ នេះ តែម្តង​។​

​គួរ​រំឭក​ដែរ​ថា ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ចម្រុះ​ប្រចាំ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក នៃ​ភូមិសាស្ត្រ​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ធ្លាប់​បាន​បង្ក្រាប​បង្គា​ដែល​មាន​ចាក់​សារធាតុ​ចា​ហ៊ួយ​បែប​នេះ​បាន​រាប់រយ​គីឡូក្រាម ហើយ​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​ម្តង​ជា​ពីរ​ដង​រួចមកហើយ ដែល​ធ្វើឱ្យ​ឈ្មួញ​ដែល​ជា​ម្ចាស់​ទំនិញ​ខាតបង់​ថវិកា​ជាច្រើនស្ទើ​យំ​មិន​ចេញ​។​ប៉ុន្តែ​ចំពោះ​ការដឹកជញ្ជូន​បង្គា​ចាក់​ចា​ហ៊ួយ​ឆ្លង​ដែនតាម​ច្រកទ្វារ​ព្រំដែន​ដែល​ត្រូវ​ជំនាញ​បង្ក្រាប​បាន​លើក​នេះ គេ​មិន​ទាន់​ដឹងថា​ម្ចាស់​បង្គា​ត្រូវ​ប្រឈម​នឹង​ច្បាប់​ឬ​យ៉ាងណា​នោះ​ឡើយ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ