ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​៥ និង លោក អ៉ឹង ឆាយ អភិបាល រង​ខេត្ត នឹង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​ភូមិ​អំពេ​ង ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត គណ​:​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រុមប្រឹក្សា​ស្រុក ដំណាក់ ចង្អើរ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៣១​គ្រួសារ ស្ថិតនៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ចំពោះ​អំណោយ ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម ថវិកា​៥​ម៉ឺន​រៀល និង​សំបុត្រ​កំណើត ០១​សន្លឹក​។​

​ថ្លែង​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​រក្សា​សុខ​ភាព​អនាម័យ​ជាប្រចាំ ដើម្បី​ចៀងវាង​ការឆ្លង​នៅ​ជំងឺផ្សេងៗ ជាពិសេស ជំងឺ​កូវី​ដ​-១៩ ព្រោះ​ទាំង​ប្រទេសជិតខាង និង​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅតែ​មាន​ជំងឺ​កូវី​ត​-១៩​នេះ​នៅឡើយ ។

​បន្ថែម​ពី​នេះ លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​លេង​ល្បែងស៉ីសង​គ្រប់​ប្រភេទ ដោយ​ត្រូវ​យក​ពេលវេលា​ទៅ​ប្រកប​មុខរបរ​ផ្សេងៗ ដាំ​ដុះ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ និង​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​ដំណឹង​អំពី​ជនសង្ស័យ​ដែល​មាន​ការពាក់ព័ន្ធ បទល្មើស​ផ្សេងៗ ជាពិសេស​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ ដើម្បី​ឆ្លើយ​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​ក្រៅពីនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​បន្ត​បម្រើ​និង​ផ្តល់​សេវាសាធារណ​:​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ