ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ផ្លូវ​ក្រាល​កៅស៊ូ AC ចំនួន ៧​ខ្សែរ ប្រវែង​សរុប ២,៤២៤​ម៉ែត្រ និង​សំណង់​សិល្បការ​តាម​បណ្តោយ​ដងផ្លូវ បាន​បើក​ដំណើរ​ការដ្ឋាន​ជួសជុល​នៅ​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០ លោក សោម​ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ប្រកាស​ឲ្យ​ដំណើរកា​រ នូវ​ការដ្ឋាន​ជួសជុល​ផ្លូវ​AC ចំនួន ៧ ខ្សែរ ប្រវែង​សរុប​២,៤២៤ ម៉ែត្រ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។​

​ក្នុង​ពិធីបើកការដ្ឋាន​នេះ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប មានប្រសាសន៍ថា នេះ​ជា​ការឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល ដោយ​ការជួសជុល​នេះ ព្រោះ​ផ្លូវ​ទាំងនេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទើប​រដ្ឋបាលខេត្ត ប្រើប្រាស់​ធនធាន​ដែល​មាន ដើម្បី​ជួសជុល​ផ្លូវ​នេះ​ឱ្យ​មាន​សភាព​ល្អប្រសើរ​ឡើង​វិញ​។​លើសពី​នេះ​ផ្លូវ​ទាំង​អម្បាល​មាន​ក៏​ជា​តម្រូវការ​ចាំបាច់​សម្រាប់​បម្រើរ​ឲ្យ​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល​របស់​បងប្អូន​ប្រជាព​ក​រដ្ឋ​ផង​ដែរ​។

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ក​ការអភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​ការលំបាករ​បស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទើប​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ដូច​បច្ចុប្បន្ន ហើយ​យើង​មាន​ឱកាស​អភិវឌ្ឍន៍ កសាង​ផ្លូវលំ ផ្លូវថ្នល់ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃនេះ​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ផ្លូវ​ទាំង ៧​ខ្សែរ​នេះ បាន​ជួសជុល​រួច សូម​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់ សូម​ជួយ​ថែរក្សា និង​ប្រើប្រាស់​ផ្លូវ​ទាំង​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ