ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ពីរ​ករណី​ផ្សេង​គ្នា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖​ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​ពីរ​ករណី​ផ្សេង​គ្នា​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការបង្ក្រាប​នៅ​ទីតាំង​ជាក់ស្តែង​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ព្រមទាំង​វត្ថុតាង​គ្រឿងញៀន​ជាង​៣០​កញ្ចប់ និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួន​ផងដែរ​។

​ការបង្ក្រាប​នេះ​ផង​ដែរ​ធ្វើ​ឡើង​ដើម្បី​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជាពិសេស​បង្ក្រាប​រាល់​បទល្មើស​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន ក៏​ដូចជា​អនុវត្ត​ទៅ​ការណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​ករណី​ទី​១ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការឆែកឆេរ​ដោយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១៥:១០​នាទី ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច ផ្លូវលំ ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ឈ្មោះ ៖
១-​ឈ្មោះ ប៊ិន វាសនា ហៅ ម៉ង់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​
២-​ឈ្មោះ ប៊ិន ផានិត ហៅ ម៉ូ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។
៣-​ឈ្មោះ អា​ត សុខ​មាន ហៅ ពេជ្រ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។
​ដកហូត​វត្ថុតាង​រួមមាន ៖ -​ក្រាម​ស​ថ្លា​៣​កញ្ចប់ (​ធំ​១​តូច​២), – ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង និង​និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួន​។​

​ករណី​ទី​២ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច ភូមិ គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០ ។

​ជនសង្ស័យ ឈ្មោះ ទៀង សា​អ៊ី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ទីកន្លែង​កំណើត ភូមិ​ក្រសាំង​ជី​ម៉ែ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៧​កញ្ចប់ (២​កញ្ចប់​ធំ​ល្មម​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ