ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អ្នកតា​កង្ហារ​ដែ​កនៅ​ខេត្ត​កែប បាន​ផ្លាស់ប្តូរ​ទីតាំង​អាស្រម​ថ្មី ពី​ទីតាំង​ចាស់ អតីត​ផ្ទះ​ទឹម​ដុង មក​ទីតាំង​ថ្មី​នៅ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ហៅ​វត្ត​សមាធិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​បួងសួង​សុំ​ផ្លាស់ប្តូរ​ទីកន្លែង​អាស្រម អ្នកតា​កង្ហារ​ដែក ពី​ទីតាំង​ចាស់ អតីត​ផ្ទះ​ទឹម ដុង ក្បែរ​មាត់​ឆ្នេរ​លេង​ទឹក មក​ទីតាំង​ថ្មី​នៅ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ ហៅ​វត្ត​សមាធិ ជា​ទីតាំង​ដែល​ធំ​ទូលាយ និង​មាន​ភាពងាយស្រួល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ថ្វាយ​ដង្វាយ និង​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន​។​

​ពិធី​បួងសួង​សុំ​ផ្លាស់ប្តូរ​អាស្រម​ថ្មី​នេះ បាន​អញ្ជើញ​ចូលរួម ដោយ លោក កែ​ន សត្ថា រដ្ឋលេខាធិការ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ លោក លោកស្រី​ប្រធាន អនុប្រធាន មន្ត្រីក្រោមឱវាទ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក តា កង្ហារ ដែក គឺ ជា ទី ស​ក្ការ មួយ មាន​បារមី​ធំ​សម្បើម និង​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ​បំផុត​ស្ថិតនៅ​ក្នុង​ទីប្រជុំ​ខេត្ត​កែប​តាំងពី​យូរលង់ សម្រាប់​ទី​សក្ការៈបូជា និង​ការ​បួងសួង បែរ​បន់ សុំ​សេចក្តីសុខ សេចក្តីចម្រើន ហើយ​ជានិច្ចកាល​ក្រុម​អ្នក ទេសចរ​ដែល​ទៅ កម្សាន្ត នៅ ទី​នេះ​តែងតែ​នាំគ្នា​អុច​ធូប ទៀន និង​ដាក់​ដង្វាយ ដើម្បី​សុំ​សេចក្តីសុខ​គ្រប់ៗ​គ្នា ដោយ​ពួកគេ​មិន​អាច​មើល រំលង នោះ ឡើយ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ