ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​មេបញ្ជាការរង ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មេញ្ជា​ការរង​, នាយរង​សេនាធិការ​,​នាយ​ការរិយាល័យ និង​បងប្អូន​នាយ​អាវុធហត្ថ​ជាច្រើនរូប​ទៀត បាន​ចុះ​ទៅ​សួរ​សុខ​ទុក លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជម្ងឺ​ប្រចាំកាយ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្យាបាល​តម្រងនោម​ភ្នំពេញ ។​

​កាយវិកា​ដ៏​សប្បុរស​និង​ការយកចិត្តទុកដាក់ របស់​មេ​បញ្ជាការ​រូបនេះ គឺជា​ទម្លាប់​ដែល​លោក​តែង​អនុវត្ត ជាប់​ជាប្រចាំ​ជា​រៀង​រហូត​មក​ហើយ ដោយ​រាល់​លើក ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចុះ​សួរសុខទុក្ខ​ចំពោះ​អ្នក​ក្រោម​ឱវាទ​ដែល​មាន​ជម្ងឺ គឺ​លោក​តែងតែ បាន​នាំយក​នូវ ថវិកា​និង​គ្រឿង​បរិភោគ​មួយចំនួន​ទៅ​ជូន​អ្នកជំងឺ​ទុកជា​អំណោយ​និង​ជួយ​សម្រាល​បន្ទុក​ព្យាបាល​ឬ​ចេញថ្លៃ​ព្យាបាល​ជូន​អ្នកជំងឺ​ទាំងស្រុង​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នា​ថ្ងៃនេះ ក៏​មិន​ខុស​ពី​ទម្លាប់​មុនៗ​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​សម្ដែង​នូវ​មនោសញ្ចេតនា​និង​ទឹកចិត្ត​ព្រួយបារម្ភ​ចំពោះ អ្នកជំងឺ និង​បាន​នាំយក​ថវិកា ៥​លាន​៨​សែន​រៀល (​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក រ័ត្ន ស្រ៊ាង ចំនួន​៤​លាន​រៀល និង​ថវិកា​ចូលរួម​ចំណែក​របស់ មេញ្ជា​ការរង​, នាយរង​សេនាធិការ​,​នាយ​ការរិយាល័យ ដែល​ទៅ​ជា​មួយ​ចំនួន​១​លាន​៨​សែន​រៀល​) រួម​នឹង ភេសជ្ជៈ ០៦​កែស ផ្លែឈើ​ស្រស់ ០១​កន្ត្រក ប្រគល់​ជូន​អ្នក​ជម្ងឺ ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ ក្នុងការ​សម្រាក​ព្យាបាល​៕

 

Filed in: ព័ត៌មានជាតិ