ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ទៀ សីហា ស្នើ​ឲ្យ​វិស័យ​ឯកជន ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុង​ការស្តារ​ឡើង​វិញ​លើ​វិស័យ​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​០២ ខែ​មិថុនា​ម្សិលមិញ​នៅ​សាលាខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន ចូលរួម​ជាមួយ អាជ្ញាធរ ក្នុង​ការស្តារ វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប​
​ឡើងវិញ ។​

​ក្នុង​ពេល​លោក​បាន​អនុញ្ញាត​ឲ្យ​ប្រតិភូសមា​គម​សហគ្រិន​វ័យក្មេង​កម្ពុជា ដឹកនាំ​ដោយ​លោក ឡាយ គីម​សួរ ប្រធាន​សមាគម សហគ្រិន​វ័យក្មេង កម្ពុជា សាខា​ខេត្ត​សៀមរាប ចូលជួប​ពិភាក្សា ការងារ​ស្តារឡើងវិញ លើ​វិស័យ​ទេសចរណ៍ ក្នុងពេល​ដែល​នៅ​លើ​ពិភពលោក​បាន​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូវី​ដ​១៩​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម ទៀ សីហា បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​សមាគម​សហគ្រិន​វ័យ ក្មេង​កម្ពុជា សាខា​ខេត្ត​សៀមរាប​ដែល​បាន​លើកឡើង ក្នុង​គោលបំណង​រួម​គ្នា​ស្តារឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើន​ការ​ជម្រុញ​វិស័យ ក​សិ​ទេសចរណ៍​នៅតាម​បណ្តា​ភូមិ ស្រុក​ក្នុង​ខេត្តសៀមរាប​។​

​ឯកឧត្តម​បាន​បន្តថា រាល់​គំនិត ដែល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា លើកឡើង​នេះ គឺ​ស្ថិត​នៅក្នុង​គម្រោង​របស់​ខេត្ត ដែល​បាន​ដាក់​ទៅ​ក្រសួង ក្នុង គោលដៅ​អភិវឌ្ឍន៍​ខេត្ត​។

​សូមបញ្ជាក់​ថា ចំពោះ​រាល់​បញ្ហា​ដែល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​លើកឡើង​ទាំង​នោះ អភិបាលខេត្ត​នឹង​យកទៅ​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផងដែរ ។​

​ម្យ៉ាងទៀត​ក្នុង​ឱកាស​ដែល​ភ្ញៀវ​កំពុង​ធ្លាក់ចុះ និង​ជួប​នូវ​វិបត្តិកូ​វីដ​១៩ អាជ្ញាធរខេត្ត បាន កំពុង​ធ្វើការ​ស្តារ​ឡើងវិញ នូវ​ហេដ្ឋរចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ក្នុងក្រុង និង​ជនបទ ព្រមទាំង​ធ្វើការ​ជម្រុញ​ដល់​គ្រប់​បណ្តា​ក្រុង ស្រុក ក្នុង​ការបង្កើត​នូវ​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​សហគមន៍​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ផង​ដែរ​។​

​ឯកឧត្តម​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ដោយ​បច្ចុប្បន្ននេះ​ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួង​សុខាភិបាល បានធ្វើការ​រឹតបន្តឹង​ក្នុង​ការអនុវត្ត​ប្រយុទ្ធប្រឆាំង​នឹង រលក​ទី​២​នៃ​ជម្ងឺ​កូវី​ដ​១៩ កុំឲ្យ​មាន​ការរីក​រាលដាល​នៅក្នុង​សហគមន៍ ។ ដោយ​កត្តា​នេះ​ហើយ អាជ្ញាធរខេត្ត បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​ការប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ នៅ​តាម​ភោជនីយដ្ឋាន តើ​គ្រប់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងនោះ​បាន​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ទេសចរណ៍ អំពី​គម្លាត​សុវត្ថិភាព ក្នុង​ការការពារ​នូវ​ជម្ងឺ​កូ​វិដ​១៩​នេះ​។​

​ឯកឧត្តម​បាន​បញ្ជាក់​ផងដែរ​អំពី​គម្រោងការ​ជិះ​កង់​ទេសចរណ៍ ដោយ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា បាន​បង្កើត​ផ្លូវ​សម្រាប់​ជិះ​កង់ ប្រកប​ទៅ​ពណ៌​បៃតង​នៅក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សៀមរាប ៕

Filed in: ព័ត៌មានជាតិ