ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តសៀមរាប​) ៖ សង្វៀន​ជល់​មាន់ ដ៏​ធំ​សម្បើម​នៅ ផ្លូវ​វត្ត​គោក​ទ្រី សង្កាត់​គោកចក ក្រុង​សៀមរាប បើក​លេង​យ៉ាង​រលូន សមត្ថកិច្ច​មិន​បង្ក្រាប ?​សង្វៀន​ជល់​មាន់ ដ៏​ធំ​សម្បើម​មួយកន្លែង​មាន​ទីតាំង ភូមិ​វាល តាមផ្លូវ វត្ត​វត្ត​គោក​ទ្រី និង​តាម​ផ្លូវ​ព្រះធំ សង្កាត់ គោកចក ក្រុង​ខេត្ត​សៀមរាប សង្វៀន​ជល់​មាន់​មួយ​នេះ ដែល​គេ​ស្គាល់​ម្ចាស់​សង្វៀន់​ហៅ​ឈ្មោះ ខេមរា​ឈ្មោះ វណ្ណ ឈ្មោះ គង់ ឈ្មោះ ម៉ៅ​។​

​ប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ​រួម​ទាំង​កងកម្លាំង​ពាក់ព័ន្ធ ឈរ​ឱបដៃ​មើល​សកម្មភាព​ទីតាំង​ជល់​មាន់ ដ៏​ធំ​សម្បើម​ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ការ​ភ្នាល់​គ្នា​ក្នុង​ការ​ជល់​មាន់​មួយគូរៗ​ចាប់ពី ២​ឬ​៣ លាន​រៀល រហូតដល់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ឯណោះ ខណ​ដែល​អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់ មក​ព​មក​ពី​គ្រប់ទិសទី​ថែមទៀត​ផង ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ​ពួកគាត់​មិន​សប្បាយចិត្ត​និង​សកម្មភាព​នៃ សង្វៀន​ជល់​មាន់​មួយ​នេះ​ទេ ព្រោះថា បន​ល្បែងស៊ីសង​មួយ​នេះ​បាន​បង្ក​បញ្ហា​យ៉ាង​ច្រើន​ដល់ សង្គម​សំខាន់​សន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​បង្ក​ឲ្យមាន​ចោរលួច ចោរឆក់ ជម្លោះ​ក្នុង​គ្រួសារ ហិង្សា រហូត​ឈានដល់​ភាពក្រីក្រ​ព្រោះ​តែ​ល្បែង​ជាដើម ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក អ​អភិបាល​ស​ក្រុង លោក​អធិការ​ក្រុង លោក ស្នងការដ្ឋាន​នគរបាល​ក្រុង មេត្តា​ចាត់​កម្លាំង​ចុះបង្ក្រាប​សង្វៀន​ជល់ មាន់​ដ៏​ធំ​មួយ​នេះ​ផង ដើម្បី​ជៀសវាង មហាជន​រិះគន់​ទៅលើ​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​មូលដ្ឌាន ថា សង្វៀន​ជល់​មាន់ ១ នេះ ជា​ឆ្នាំងបាយ​របស់​សម្ថ​កិច្ច ដែល​ជា​ហេតុ​ធ្វើអោយ​ប៉ះពាល់​ទៅដល់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​មន្ត្រី ដែល​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ៕

Filed in: ព័ត៌មានជាតិ