ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ​៖ ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ ឃុន ប៊ុន​ហូ មេ​បញ្ជារ​ការរង កង​រាជ​អាវុ​ហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្កំពង់ធំ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចុះ​បង្ក្រាប​ទីតាំង​រោង​សន្និធិ (​ដេប៉ូ​) គ្មាន​ច្បាប់​អនុញ្ញាត នៅក្នុង​ភូមិ កំពង់​ក្តី ភូមិ​កំពង់​ចិន ភូមិ​ឈើទាល ស្ថិត​ឃុំ​កំពង់ចិនត្បូង និង​ភូមិ​អំពិល ស្ថិត​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ចំនួន ១១​ទីតាំង​។​

១. ទីតាំង​របស់ ម្ចាស់​ឈ្មោះ ប៊ាន លាន ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់​ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន ៤ កន្លែង ស្មើនឹង ៧៧,២៣០​ម៉ែត្រគូប​។​
២.​ទីតាំង​របស់​ម្ចាស់ ឈ្មោះ ហ៊ី គឹម​ហេង ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន​៣ កន្លែង​ស្មើនឹង ៣៤,៣២៨ ម៉ែត្រគូប​។​
៣.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ឈន បាន​ហុក ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់​ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន​1​កន្លែង ស្មើនឹង ២៥,១៨០​ម៉ែត្រគូប​។​
៤.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ តាន់ ប៉ូ​ទី ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់​ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន ១​កន្លែង ស្មើ​ន​នឹង ៧,១៤៧​ម៉ែត្រគូប​។​
៥.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ស៊ឹង សុ​ដា ភេទ​ស្រី រស់នៅ​ភូមិ​កំពង់​ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង មាន កន្លែង ស្មើនឹង ៤,០៣៥​ម៉ែត្រគូប​។​
៦.​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ឃាង មុន្នី ភេទ​ប្រុស រស់នៅ​ភូមិ​អំពិល ឃុំ​សំព្រោជ ស្រុក​ស្ទោង មាន​១​កន្លែង​ស្មើនឹង ៤.៥០២​ម៉ែត្រគូប​។​

Filed in: ព័ត៌មានជាតិ