ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង​ខេត្ត​កែប នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក​ជា​ប្រតិភូ​អមដំណើរ​មកពី​បណ្តា​ក្រសួង​នានា សមាជិក​ព្រឹទ្ធសភា និង​អភិបាលខេត្ត​ជាប់​សមុទ្រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អាជ្ញាធរ​ក្រុង ស្រុង មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ព្រមទាំង​មន្ត្រី​ចំណុះ​រដ្ឋបាលខេត្ត​។​

​យោង​តាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ត្រាស់បង្គាប់​តែងតាំង លោក សោម ពិសិដ្ឋៈ​អតីត​អភិបាលរង​ខេត្ត​កែប ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ជំនួស លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ត្រូវ​បាន​ចប់​អាណត្តិ​ក្នុង​រយៈពេល​៨​ឆ្នាំ​ពេញ តាម​ប្បញ្ញត្តិ​ច្បាប់​កំណត់ និង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ដោយឡែក លោក វ៉ៅ សុខា អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សុរិយោដី និង​សំណង់ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​តែងតាំង​ជា​អភិបាលរង នៃ​គណ​អភិបាលខេត្ត​កែប​។​

​ថ្លែង​ក្នុង​ពី​ធី​ប្រកាស​ចូល​កាន់​តំណែង​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត ត្រូវតែ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខេត្ត​អោយ​ល្អ និ​ត្រូវ​គិតគូរ​ពី​បញ្ហា​មួយចំនួន​ដូចជា​៖​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ឲ្យបាន​ល្អ​តាម​រយៈ​កា​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួង​សុខាភិបាល​។
​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​រាល់​ជំលោះ តម្រូវការ​របស់​ប្រជាពលរដ្ឋ​អោយបាន​ត្រឹមត្រូវ​និង​ច្បាស់លាស់ និង​ដោយ​សន្តិវិធី ទប់ស្កាត់ និង​បង្ក្រាប​អោយបាន​បញ្ហា​គ្រឿងញៀន​។
​ត្រូវ​ជម្រុញ​ការរៀបចំ និង​តាមដាន​ការអនុវត្តន៍​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ និង​ផែនការ​សកម្មភាព​របស់​ឃុំ​សង្កាត់ ក្រុង ស្រុក និង​ខេត្ត​ឲ្យបាន​ល្អ​។​

​ជា​ចុងក្រោយ សម្តេច​ក្រឡាហោម បាន​សូម ណូម​ពរ​ក្រុមប្រឹក្សាខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ផ្តល់​នូវ​ការគាំទ្រ និង​មាន​កិច្ចសហការ​ល្អ​ជាមួយ​គ្នា ដើម្បី​ដឹកនាំ និង​កសាង​ខេត្ត ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ