ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ លោក ប៉ិល កុសល អភិបាលរង​ខេត្ត​កំពត ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​ដឹកនាំ​ក្រុម​ក​រងារ​ចម្រុះ​ចុះ​វាស់វែង  និង​បោះបង្គោល​កំណត់​ព្រំ ដី ជូន​ភាគី​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ និង​លោក ប៊ុន សុផាត ដែល​មាន​ទីតាំង​នៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​យោងតាម​ប្រភព​ជាច្រើន​បាន​បញ្ជាក់​អះអាងថា ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ក្នុង​ការវាស់វែង​ដី​ចំណុច​នេះ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ បាន​ប្តឹង​ទៅ​អាជ្ញាធរខេត្ត ខណៈ លោក ប៊ុន សុផាត និង​លោក តាន់ ម៉េង បាន​ទិញ​ដី​ពី​អ្នក​ផ្សេង​តែ​មក​រំលោភ​ចូល​លើ​ដី​របស់​ពួកគាត់​ដែល​មាន​សាលា​កប​ត្រ​ត្រឹមត្រូវ   ទើប​លោក​អភិបាល​ខេត្ត​កំពត ចាត់​ឱ្យ លោក ប៉ិល កុសល ដែល​ទទួលបន្ទុក​ដោះស្រាយ​ដី​ទំនាស់​ថ្នាក់​ខេត្ត ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​ទៅ​ត្រួតពិនិត្យ​វាស់វែង​ផ្ទៀងផ្ទាត់ និង​បោះបង្គោល​កំណត់​ព្រំ​ដី​ឱ្យបាន​ជាក់លាក់​ដើម្បី​បញ្ចប់​ការវិវាទ​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តថា ករណី​ទំនាស់​នេះ​ផ្តើមឡើង​ដោយសារ លោក ប៊ុន សុផាត ដែល​មាន​ទីលំនៅ​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត និង លោក តាន់ ម៉េង រស់​នៅ​រាជធានី​ភ្នំពេញ ដោយ​គាត់​បាន​ទិញ​ដី​ពី​អ្នក​ផ្សេង​ដែល​មាន​ទីតាំង​ជាប់​គ្នា​រវាង​ភាគី​ម្ខាង ហើយ​បាន​វាតទី​រំលោភ​ចូល​ទៅ​ដី​ប្រជាពលរដ្ឋ​ទាំង​១៨​គ្រួសារ​។​ចំពោះ​ការ​វាត​ទន្ទ្រាន​នេះ​គ្រួសារ​ដែល​បាត់បង់​ដី​ច្រើន​ជាង​គេ​ក្នុងចំណោម​១៨​គ្រួសារ​ខាងលើ មានឈ្មោះ កៅ សីហា និង ឈ្មោះ កៅ ចាន់ណា​។​

​ជុំវិញ​ករណី​នេះ លោក  ប៉ិល កុសល អនុប្រធាន​គណៈកម្មាធិកា​រ​ដោះស្រាយ​ដីធ្លី​ថ្នាក់​ខេត្ត បាន​មានប្រសាសន៍ថា លោក​មក​នេះ​ក្នុង​គោលបំណង​ត្រួតពិនិត្យ ដោយ​តម្រូវ​ឲ្យ​ខាង​ជំនាញ​វាស់វែង និង​បោះបង្គោល​កំណត់​ព្រំ​ដី​ឲ្យបាន​ជាក់លាក់​ជូន​ភាគី​ទាំងពីរ​ដើម្បី​បញ្ចប់ទំនាស់​។ លោក ប៉ិល កុសល បាន​លើកឡើង​ថា ក្នុង​ដំណោះស្រាយ​នេះ លោក​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​យក​ឯកសារ​មក​បង្ហា​ញ​ដើម្បី​ពិនិត្យ​ងាយស្រួល​ដោះស្រាយ ហើយ​ប្រសិន​ជា​ការវាស់វែង​ទៅ​ឃើញ​ថា ពុំ​មាន​ជាន់គ្នា​ទេ​គឺ​អាច​បោះបង្គោល​កំណត់​ព្រំ​បាន​ដោយ​គ្មាន​ការជំទាស់​តវ៉ា​ទៀតឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ