ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត និង​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​(​វ​.​ស​.​ស​.) និង​ចូលរួម​សហការ​ពី​ក្រុម​អ្នកជំនាញ​អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ (BSR) មកពី​ប្រទេស​ចិន និង​ក្រុម​ការងា​រកង​សង្គ្រោះបន្ទាន់​៧១១ នៃ​កងពល​តូច​លេខ​៧០ និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​និង​រដ្ឋបាល​ក្រុង​កំពត កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ទីតាំង​គោលដៅ​សំខាន់ៗ តាម​ផ្សារ សាលារៀន វិហារ​ឥស្លាម និង​ទី​សួន​សាធារណៈ​មួយចំនួន​ក្នុង​ក្រុង​កំពត ដើម្បី​បង្កើន​ការ ការពារ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ ១៩​។​

​ក្នុងឱកាស​នោះ​លោក ភូ លិ អភិបាលរង​ខេត្ត​កំពត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ សូម​កុំ​មាន​ការភ្ញាក់ផ្អើល ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​បង្កើន​ការ ការពារ ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នេះ​ទាំងអស់គ្នា ដែល​បច្ចុប្បន្ន​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ​មិនទាន់​បាន​ធូរស្បើយ​នៅ ឡើយ​ក្នុង​ទូទាំង​ពិភពលោក​យើង​នេះ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅតែ​អំពាវនាវ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យ​ទូទៅ ត្រូវ​ប្រុងប្រយ័ត្ន​និង​បន្ត​បង្កើន​ការ ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ មកលើ​កម្ពុជា​យើង​ជា​លើក​ទី​២​បន្ត​ទៀត​ផង​ដែរ​។​

​លទ្ធផល​ដែល​ក្រុម​ការងារ​បាន​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ នា​ឱកាស​នោះ​រួមមាន ផ្សារ​រាត្រី​រង្វង់​មូល​ទុរេន ផ្សារ​រាត្រី​បូកគោ សាលា​វិទ្យាល័យ​ព្រះ​រាជសម្ភារ ព្រះវិហារ​ឥស្លាម​និង​ទី​សួន​សាធារណៈ​មួយចំនួន​ទៀត​ក្នុង​ក្រុង​កំពត​។​

​ដោយឡែក​នៅ​សៀ​ល​ថ្ងៃ​ដដែល ក្រុមការងារ​
(​វ​.​ស​.​ស​.)​នឹង​ក្រុម (BSR) និង​កង​សង្គ្រោះបន្ទាន់​៧១១​ក៏​បាន​បន្ត ជួប​ធ្វើ​បទ​បង្ហាញ បង្កើន​ចំណេះដឹង​ជូន​ដល់​មន្ត្រី​សុខាភិបាល តំណាង​មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក អង្គការ​ដៃគូ​មួយចំនួន​ក្នុង​ខេត្ត អំពី​របៀប​បង្កា ទប់ស្កាត់​ជំងឺ​ឆ្លងកូវិដ​១៩ សម្រាប់​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​។​

​នៅ​ឱកាស​នោះដែរ លោក សាខុន ប៉ូរិ​ន អគ្គ​រង​នៃ​(​វ​.​ស​.​ស​.) ក៏​បានឲ្យ​ដឹង​ដែរថា​រាល់​សកម្មភាព​ក្នុង​តួនាទី​ជា​អ្នក​សម្របសម្រួល​រវាង​សង្គម​ស៊ីវិល វ​.​ស​.​ស​. តែង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កៀរគរ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ សំដៅ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​មកដល់​ពេល​នេះ​ក្រុម​អ្នកជំនាញការ​បាន​បាញ់ថ្នាំ តាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួន ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ​ល្អប្រសើរ ពាក់ព័ន្ធ​នឹង​សកម្មភាព ការពារ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវិដ​១៩​ដ៏​កាច​សាហាវ​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ