ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សាខា​កាកបាទក្រហម​ខេត្ត​កំពត​សង្ឃឹមថានឹង​ខិតខំ​កៀរគរ​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត​ឲ្យបាន​ច្រើនជាង​៤០​ម៉ឹន​ដុល្លារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ទោះបី​ប្រទេស​កំពុង​ស្ថិត​នៅក្នុង​អន្តរកាល​វិបត្តិកូ​វីដ​១៩​ក្កី សប្បុរសជន មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​នៅ​តែ​មាន​ស្មារតី​ចូលរួម ចែករំលែក​ថវិកា​ររ​បស់​ខ្លួន ជាមួយ​នឹង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​យក​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​។ បើ​តាម​ការរំពឹងទុក​របស់​ប្រធាន​គណៈកម្មាធិការ​សាខា​ថា នឹង​ធ្វើការ​កៀរគរ​ថវិការ​ដោយ​ស្ម័គ្រចិត្ត​ឲ្យបាន​ច្រើនជាង​៤០​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០២០​នេះ​។

​ក្នុង​កិច្ចប្រជុំ​កៀរគរ រក​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ទ្រទ្រង់​ការងារ​មនុស្សធម៌ ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ ២០២០​នេះ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការ​កៀរគរ​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​ទ្រទ្រង់​ការងារ​មនុស្សធម៌​របស់​សាខា​កាកបាទ​ក្រសហម​ខេត្ត​កំពត​ឆ្នាំនេះ មាន​ការធ្លាក់ចុះ​ដោយសារ​វិបត្តិ​កកូ​វីដ​១៩ ។ ការ​កៀរគរ​ថវិកា​មិន​ត្រូវបានធ្វើ​ដោយ​បើកទូលាយ​នៅ​គ្រប់​មជ្ឍដ្ឋាន​ដូច​រាល់​ឆ្នាំ​នោះ​ទេ ដើម្បី​ចៀសវាង​បាតុភាព​អសកម្ម​នានា​។

​ទោះជា​យ៉ាងនេះក្តី លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​បាន​បញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ សាខា​កាកបាទក្រហម​ប្រមូល​ថវិកា​លើ​ក​ទី​១ សរុប​ចំនួន​៣៥​ម៉ឺន​ដុល្លារ ខណៈ​ដែល​ការប្រមូល​ថវិកា​មូ​និធិ​ដោយ​ស្ម័គ្រចិត្ត​ទី​២ និង​ទី​៣ និង​ត្រូវ​បូក​សរុប​នៅ​ដើម​ខែ​ក្រោយ ។ ឯកឧត្តម ជាវ តា​យ​ថា​នឹង​ខិតខំ​ធ្វើយ៉ាងណា​កៀរគរ ថវិកា​ឲ្យបាន​យ៉ាងតិច ៤០​ម៉ឺន​ដុល្លា​។​

​នៅក្នុង​ឱកាស​នោះ លោក​ស្នើ​ឲ្យ​ក្រុម​ប្រតិបត្តិ​រាយការណ៍​ទៅ​ថ្នាក់​កណ្តាល បណ្តើរៗ ដោយ​យក​ឈ្មោះ​សប្បុរសជន និង​ចំនួន​ថវិកា ដើម្បី​ធ្វើ​បណ្ណ​ថ្លែងអំណរគុណ​ពី​សម្តេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​សូមបញ្ជាក់​ថា តាម​របាយការណ៍​របស់​សាខា​កាកបាទក្រហ​ម​កម្ពុជា​ខេត្ត​កំពត នៅ​ឆ្នាំ​២០១៩ បាន​កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់​ការងារ​មនុស្សធម៌​បាន ៦១​ម៉ឺន​ដុល្លារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ