ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ចាត់​ឲ្យ​នាំយក​ថវិកា​មូលនិធិ ទៅ​ប្រគល់ជូន​គ្រួសារ​សព​អាវុធហត្ថ​ដែល​ទើប​ទទួល​មរណភាព នៅ​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក របស់​បងប្អូន​កងរាជអាវុធហត្ថ ក្រុមការងារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត នាយករង​ខុទ្ទកាល័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកសម្របសម្រួល​មូលនិធិ មហា​គ្រួសារ​កងរាជអាវុធហត្ថ និង​ក្រុម​ការងារ​ការិយាល័យ​បុគ្គលិក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​នាំយក​ថវិកា​របស់​មូលនិធិ​មហាគ្រួសារ កងរាជអាវុធហត្ថ​ជាង ៣០​លាន​រៀល ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​លោក​វរសេនីយ៍ត្រី សេង ណារិន ជំនួយការ​ការិយាល័យ​បុគ្គលិក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ទើបតែ​ទទួលមរណៈភាព​នាពេល​ថ្មីៗ​នេះ ដោយ​រោគាពាធ​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ និង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ទៅកាន់​ក្រុម​គ្រួសារ​សព និង​បាន​សម្តែង​នូវ​ការសោកស្តាយ អាឡោះអាល័យ​ជាទី​បំផុត ចំពោះ​ការបាត់បង់ លោក​វរសេនីយ៍ត្រី សេង ណារិន ពី​ជួរ​អង្គភាព​កងរាជអាវុធហត្ថ និង​សូម​វិញ្ញាណក្ខន្ធ​សព​លោក​វរសេនីយ៍ត្រី សេង ណារិន សូម​បាន​សោយសុខ ក្នុង​ស​គតិ​ភព កុំបី​ឃ្លាងឃ្លាត​ឡើយ​។​

​ជា​ចុងក្រោយ លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត ក៏​បាន​បញ្ជាក់បន្ថែម នូវ​ប្រសា​ន៍​ក្រើនរំលឹក របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ទៅកាន់​ក្រុម​គ្រួសារ​សព សូម​បន្ត​ថែរក្សា​សុខភាព ដោយ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ខ្លួន​កុំអោយ​ឆ្លង​ជំងឺ​ផ្សេងៗ ជាពិសេស គឺ​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ