ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​តាម​ឃាត់ខ្លួន តាម​អំណាច​ដីកា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​កែប សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​កំពត និង​អាវុធហត្ថ​ខេត្ត​ស្វាយរៀង តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៣០​នាទី ត្រង់​ចំណុច​ភូមិ​ដំណាក់​ចង្ធើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ជនសង្ស័យ​មាន ឈ្មោះ ឃិន បណ្ឌិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាជានុកូល ឃុំ​ស្ទឹងត្រែង ស្រុក​ស្ទឹង​ត្រែ ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ឃាត់ខ្លួន​តាម​អំណាច​ដីកា​លេខ​១១៦ ចុះ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ពាក់ព័ន្ធ​នឹង​បទល្មើស ផលិត​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​សារធាតុ​ញៀន​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក អ៊ុក រិទ្ធិ​ស័ក្ក មេបញ្ជាការរង​កងរាជអាវុធហត្ថ ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពត និង​កម្លាំង​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​។​

​ក្រោយពេល​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួមមាន​៖ ឡេប​ថប​១, ទូរស័ព្ទដៃ​២​គ្រឿង កាមេរ៉ា​១ លិខិតឆ្លងដែន​១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​១​ច្បាប់ រូបិយប័ណ្ណ​វត្ថុ​ចិន​១៣​យ័ន ប្រាក់​ខ្មែរ ១០៥,៧០០​រៀល ខ្សែដៃ​(​លោហធាតុ​ក្រហម​)១​ខ្សែ និង​ចិញ្ចៀន​១​វង់​(​លោហធាតុ​ពណ៌​ស​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង កងរាជអាវុធហត្ថ​ក្រុង​កែប បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​ដែល​ជា​ម្ចាស់​សាមី​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ