ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ និង​ផ្សព្វផ្សាយ​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ចុះ​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ សមាសភាព​ចូលរួម​មាន លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ​, លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ​, លោក ជួន ចិត្រ អធិការរង​ខណ្ឌ​, លោក គឹម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​, លោក ម៉ៅ ពោធិ​, លោក កែម ហេង អនុប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​។​

​អាជ្ញាធរ​បាន​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មហាវិថី​ព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះ​នរោត្តម ព្រះ​សុរាម្រិត​១៣ ១៣ ១០២ ១០៦ ១០៨ ៨៦ ៥១ ១៥៤ ១៥ រង្វង់​មូល​គួច​កាណុង​គល់ស្ពាន​ជ្រោយចង្វារ ជា​លទ្ធផល​៖

*​បាន​ចាក់សោរ​កង់​រថយន្ត ០៧​គ្រឿង ទុក​នៅ​នឹង​កន្លែង និង​អប់រំ​នៅ​នឹង​កន្លែង​ចំនួន ០២​គ្រឿង​។​
*​បានធ្វើ​កំណត់ហេតុ​ដកហូត​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០១​គ្រឿង ម៉ូតូ​រ៉ឺម៉ក​ចំនួន ០១​គ្រឿង រថយន្ត​ដឹកទំនិញ​ចំនួន ០១​គ្រឿង និង​រថយន្ត​តាក់ស៊ី​ចំនួន ០១​គ្រឿង ដែល​ចត​ឥត​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​។​
*​បាន​ធ្វើ​កិច្ចសន្យា​ដោះលែង​ម៉ូតូ​ចំនួន ០១​គ្រឿង និង​រថយន្ត​តាក់ស៊ី​ចំនួន ០១​គ្រឿង​។​

​ក្រុម​ការងារ​បាន​ចុះ​ប្រមូល​សំរាម​ដែល​នៅ​សេសសល់ និង​បាញ់​លាង​សម្អាត​តាម​ដេប៉ូ​សំរាម​ក្រោយ​ស៊ីន​ទ្រី​ប្រមូល​រួច​មាន មហាវិថី​ព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត សួន​លោកតា​ក្រុម​ង៉ុយ សួន​មុខ​ព្រះបរមរាជវាំង​រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី និង​វេទិកា​ជាប់​ព្រះអង្គ​ដង្កើ​រ និង​បន្ត​អនុវត្ត​ការចុះ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ស្ដី​អំពី​ការការពារ​ជំងឺ​កូវី​ដ​១៩៕

 

 

Filed in: ព័ត៌មានជាតិ