ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ចុះ​ជួប​សំណេះសំណាល ថ្លែងអំណរគុណ​ដល់​កម្លាំង​ប្រចាំ​បញ្ជា កម្លាំង​អន្តរាគមន៍ និង​កម្លាំង​បង្ការ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ដែល​បាន ចេញ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​អមដំណើរ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ចុះ​ជួប​សំណេះសំណាល ថ្លែងអំណរគុណ​ដល់​កម្លាំង​ប្រចាំ​បញ្ជា កម្លាំង​អន្តរាគមន៍ និង​កម្លាំង​បង្ការ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន ចេញ​អន្តរាគមន៍ ពន្លត់​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ កាលពី ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រះ​វង់ សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូល​ពី​ឯកឧត្ដម​សមាជិក​ព្រឹទ្ធសភា លោក​ជំទាវ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង និង​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ។​

​ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា ដល់​កម្លាំង​ប្រតិបត្តិការ​ក្នុង​ម្នាក់ៗ ចំនួន ៣​ម៉ឺន​រៀល និង​កម្លាំង​ប្រចាំ​បញ្ជា ដែល​បាន​ចូលរួម​ពិធី​សំណេះសំណាល​ក្នុង​ម្នាក់ៗ ១ ម៉ឺន​រៀល ផងដែរ ៕

Filed in: ព័ត៌មានជាតិ