ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​បុរស​ម្នាក់​កំពុង​រង​ការចោទប្រកាន់​ថា​បាន​ចាក់​ដី​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ត្រូវ​អាជ្ញាធរ​ឃុំ​កោះហៅ​ឲ្យទៅ​បំភ្លឺ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បុរស​ម្នាក់​បាន​អះអាង​ថា គាត់​ត្រូវ​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​មូលដ្ឋាន ទាក់ទិន​នឹង​ករណី​ចាក់​ដី​រំលោភ​ផ្លូវ​សាធារណៈ ដោយ​ខាង​អាជ្ញាធរ​ថែមទាំង​បាន​ធ្វើ​លិខិត​កោះហៅ​គាត់​ឲ្យទៅ​បំភ្លឺ​ពីរ​លើក​ផង​ដែរ​។​

​បុរស​ដែល​ត្រូវ​រង​ការចោទប្រកាន់​ខាងលើ​មានឈ្មោះ សុ​ប យូ​សុះ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត គាត់​បាន​រៀបរាប់​ថា ករណី​ដែល​អាជ្ញាធរ​ឃុំ​កំពង់​គ្រែង​ចោទប្រកាន់​ថា​គាត់​ចាក់​ដាក់​រំលោភ​យក​ផ្លូវ​សាធារណៈ​នោះ​គឺ​មិន​ពិត​ទេ យ៉ាង​ពិតប្រាកដ ព្រោះ​ចំណុច​ដែល​គាត់​ចាក់ដី​លុប​នេះ​ជា​ដី​របស់​គាត់​មិន​មែន​ជា​ផ្លូវ​សាធារណៈ​ឡើយ​។

ប៉ុន្តែ​គាត់​ទទួលស្គាល់​ថា​ចំណុច​ដី​នេះ​កាលពីមុន​មាន​ភ្លឺស្រែ​តូច​មួយ​ទំហំ​ប្រហែល​កន្លះ​ម៉ែត្រ​តែ​ប៉ុណ្ណោះ គឺ​អត់​មាន​ផ្លូវ​ឆ្លងកាត់​ឡើយ ។

​តែ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​ជា​ជនបរទេស​ដែល​នៅ​ពីក្រោយ​ដី​របស់​គាត់ បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៅ ស្រាប់តែ​មក​ជំទាស់​តវ៉ា​ដើម្បី​យក​ដី​របស់​គាត់​ធ្វើ​ជា​ផ្លូវចេញចូល ហើយ​កន្លងមក ក៏មាន ឈ្មោះ ហ្វី​ន ដា​លី ដែល​ជា​អតីត​មេភូមិ បាន​មក​សួរ​ចង់​ទិញ​ដី​ត្រង់​ចំណុច​នេះ សម្រាប់​ធ្វើ​ផ្លូវ​ចេញ​ចូល​ឲ្យ​ម្ចាស់​ដី​ខាងក្រោយ តែ​ត្រូវ​លោក មី​ត សារី ជា​ក្រុមប្រឹក្សា​ឃុំ​កំពង់​គ្រែង​មក​បង្អាក​ដោយ​និយាយថា មិនបាច់​ទិញ​ទេ​គឹ​យក​តែ​ម្តង ព្រោះ​កន្លែង​នេះ​ជា​ផ្លូវ​សាធារណៈ​តាំង​ពី​យូរ​មក​ហើយ​។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើ លោក​មី​ត សារី ក្រុមប្រឹក្សា​ឃុំ​កំពង់​គ្រែ​ង បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០​ថា ចំណុច​ដែល​ឈ្មោះ សុ​ប យូ​សុះ​ចាក់​ដី​នេះ គឺជា​ផ្លូវ​សាធារណៈ ដែល​ធ្លាប់​មាន​មនុស្ស​ដើរ​ចេញចូល ព្រោះ​កាលពី​ជំនាន់​មុន​នៅ​ខាងក្នុង​នោះ​មាន​រោង​ម៉ា​សុីន​អា​ឈើ​នៅទីនោះ​។ លោក​បន្តថា ដោយ​យោង​ទៅតាម​កំណត់ហេតុ​ចុះ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​២០​នាក់ បាន​ផ្តិតមេដៃ​ទទួលស្គាល់ថា ដី​នេះ​ពិតជា​មាន​ផ្លូវចេញចូល​ព្រែក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ទៅ​ប្រើប្រាស់​ទឹក​ព្រែក ដែល​មាន​ទំហំ ២,៨​ម៉ែត្រ ទើប​អាជ្ញាធរ​ឃុំ​ធ្វើ​លិខិត​ឲ្យ​លោក សុ​ប យូ​សុះ​កាយ​អាចម៍ដី​ដែល​គាត់​បាន​ចាក់​បំពេញ​នោះ​វិញ​ជា​បន្ទាន់​។​

​ដោយឡែក លោកស្រី ឃ​ន សុ​ម៉ាលី មេឃុំ​កំពង់​គ្រែ​ង បាន​លើកឡើង​ថា តាមពិត​ករណី​លោក​សុ​ប​យូ​សុះ ចាក់​ដី​យក​ផ្លូវ​សាធារណៈ​គឺជា​កំហុសឆ្គង​មួយ​ទៅហើយ ប៉ុន្តែ​លោក សុ​ប យូ​សុះ មិន​ព្រម​ទទួលកំហុស​ទេ​បែរ​ជា​ចង់​តប​ត​ជា​មួយ​អាជ្ញាធរ​ឃុំ ថែម​ទាំង​ហៅ​អ្នកកាសែត​ឲ្យមក​ចុះ​ផ្សាយទៀត ធ្វើ​បែប​នេះ​ហាក់​គ្មាន​ដឹង​ច្បាប់ទម្លាប់​អ្វី​បន្តិច​សោះ​។ ចំពោះ​រឿង​ចឹងៗ​បើ​អ្នកកាសែត​ណា​ជឿ​លោក សុ​ប យូ​សុះ ហើយ​យក​រឿង​បែបនេះ​ទៅ​ផ្សាយ​ប្រយ័ត្ន​ខាតបង់​អសារ ឥតប្រយោជន៍ គាត់​សូម​ប្រាប់​យក​តែ​បុណ្យ​ទៅ​ចុះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ