ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ អ្នក​ជម្ងឺ​ដែល​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នាំគ្នា​រត់​ប្រសេចប្រសាច​ពេញ​ក្នុង​មន្ទីរ​ដោយសារតែ​កម្មករ​ដុត​សំរាម​រាលដាល​ឆេះ​ដល់​កក់​ក្នុង​បឹង​ក្រោយ​មន្ទីរពេទ្យ​។​កក់​ដែល​ឆេះ​នោះ​នៅវេលា​ម៉ោង ៨ យ​ប ថ្ងៃ​២១ ឧសភា ២០២០​ឆេះ ក្នុង​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ក្នុងស្រុក មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

​បើ​តាម​ការអះអាង​រប​ស់លោក​រ័ត្ន​ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​បាន​ប្រាប់ឲ្យដឹង​ថា នៅវេលា​ម៉ោង​ប្រហែល​ជិត ៨ យប់នោះ មាន​កម្មករ​ម្នាក់​បាន​ដុក​សំរាម​នៅ​កន្លែង​ជិត​បឹងកក់​នោះ​ដោយ​មិន​បាន​ពន្លត់​ក្រោយមក​ទៀត​ភ្លើង​បាន​ឆេះ​រាលដាល់​កក់​ក្នុង​បឹង​បណ្តាល​ឲ្យ​ឆេះ​ស​ណ្ធោ សណ្ធៅ​ក្នុង​រយះពេល​ខ្លី ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ស្របពេល​នោះ​មាន​អ្នក​កំដ​ជម្ងឺ​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ​តែ​ដោយសារ​តែ​ភ្លើង​ឆេះ​ពេញបន្ទុក​មិន​អាច​បាញ់​ទឹក​ពន្លត់​បាន​។​ភ្លាម​នោះ​ដែរ​គេ​បាន​ឃើញ​រថយន្ត​ពន្លត់​អគ្គី​ស​ភ័យ​របស់​នគរបាល​ស្រុក​មង្គល​បូរី​ជាច្រើន​គ្រឿង មាន កំលាំង​របស់​នគរបាល​ពន្លត់​អគ្គី​ស​ភ័យ កំលាំង​របស់​អាវុធហត្ថ​ខេត្ត កំលាំង​របស់​យោធា និង មន្ត្រី​មូលដ្ឋាន ស្រុក​មង្គល​បូរី និង កំលាំង​ឃុំ​បាន​ពួក​ដៃ​គ្នា​ជួយ​ពន្លត់ភ្លើង​យ៉ាង សស្រាក់ ស​ស្រាំ ដោយសារ​កំលាំង​ទឹក​បាញ់​ចេញពី​រថយន្ត​ដោយ​ភូមិសាស្ត្រ​ពិបាក​ចូល​បាញ់​ព្រោះ​មានរ​បង​មន្ទីរពេទ្យ​ខ្ពស់​ពេក​២​ម៉ោង​ទើប​ធ្វើឲ្យ​ភ្លើង​ស្រាក​ម្តង​មន្ទិចៗ​ក្រោយមក​ទើប​ភ្លើង​រលត់​អស់​ទាំងស្រុង​តែម្តង មិន​បណ្តាល​ឲ្យ​រាល​ឆ្លង​ឆេះ​ដល់​មន្អីរពេទ្យ​នោះ​ទេ​គ្រាន់តែ​អ្នកជម្ងឺ​ភ័យ​ស្ល​ន់ ស្លោ តែប៉ុណ្ណោះ​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ដដែល​គ្មាន​ខូចខាត​ទេ​។​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ឲ្យដឹង​ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ភ្លើង​ឆេះ​ក្នុង​មន្ទីរពេទ្យ​លោក​បាន​បន្ត​ថា​ទៅ​ថ្ងៃមុខ​លោក​និង​ឲ្យ​កម្មករ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ក្នុង​កាដុត​សំរាម​មុន​និង​ចេញ​ទៅ​ធ្វើ​អី​បន្ត​ត្រូវ​ពន្លត់ភ្លើង​សិន​ជា​សវាង​ឆេះ​រាល​បន្ត​៕

Filed in: ព័ត៌មានជាតិ