ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ កូន​តិរច្ឆាន​ដែល​បាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ នៅ​រសៀល ថ្ងៃទី ២២​ខែ​ឧសភា​ឆ្នាំ ២០២០​។​

​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ឲ្យដឹង​ថា ដោយ​បាន​ពី​ទទួល​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​លោក​បាន​ដឹកនាំ​លោក​វរ​សេ​នីយ៏ឯក សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក លោក​វរ​សេ​នីយ៏ឯក ជា ឆ្លូញ អធិការ​នគរ​ស្រុក​ស្រុក​ស្វាយចេក​លោក​វរ​សេ​នីយ៏ឯក មាស ឬ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគ​បាល​ស្រុក​ភ្នំស្រុក លោក​វរ​សេ​នីយ៏ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​ព្រហ្មទ័ណ្ឌ​ចុះ​ស្រាវជ្រាវ​សើបអង្កេត​រឿងកូន​តិរច្ឆានសម្លា​ប់​ឪពុក​ឯង​នៅ​វេលា​ម៉ោង​១១​យប់ ទី​២១​ខែ​ឧសភា​ឆ្នាំ​២០២០ នៅត្រង់ចំណុច ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​បង្ករ​ឡើង​កូន​តិរច្ឆាន​ឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជា​កូនបង្កើត​គ្រាន់តែ​ឈ្លោះប្រកែក​ពាក្យសម្តី​ជាមួយ​ឪពុក​បង្កើត​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ​ដោយ​ខឹង​រឿង​ចុច​ទូរស័ព្ទ​មក​ឪពុក​មិន​លើក បន្ទាប់មក​ឈ្មោះ កន ប៊ូ អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្តាយ​បាន​ហាមឃាត់​កុំឲ្យ​ឈ្លោះប្រកែក​គ្នា ពេលនោះ​ស្រាប់តែ ឈ្មោះ ថន ធួន ជា​កូន​បង្កើតបាន​ខឹង​ទប់​កំហឹង​ពុំ​បាន​រហូត​ឈាន​ដល់​យក​អង្រែ​ឈើ​ប្រវែង​ប្រវែង​ប្រមាណ​១.៣០​ម៉ែត្រ​វាយ​ទៅ​លើ​ឪពុក​ឈ្មោះ នូវ ថន បណ្តាលឲ្យ​ដួល​ផ្កាប់​មុខ​នឹង​ដី រួចហើយ​ក៏​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ទើប​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​តែម្តង​ឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​ហើយ​បាន​រត់គេចខ្លួន​បាត់​ទាំង​យប់​ទើប​កម្លាំង​នគរ​បាន​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ថន ធួន បាន​នៅ​ចំណុច​ភូមិ​តា​បៅ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​។​ឥឡូវ​កម្លាំង​ជំនាញ កំពង់​រៀបចំ​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ