ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២១​ឧសភា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការរៀបចំ​ការ៉ូឡា រៀប​ជា​សួនច្បារ​ជាមួយនឹង​ការដាំ​ដើមឈើ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​និង​នៅលើ​ផ្លូវ​លេខ​៤៦២​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ខាងលើនេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ការដ្ឋាន​ខាងលើ ដំណើរការ​ទៅ​ដោយ​រលូន លឿន​និង​មាន​គុណភាព​ភាព​ស្របតាម​ស្តង់ដារ បច្ចេកទេស ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា ការដ្ឋាន​ដែល​កំពុង​ដំណើរការ​នៅ​លើ​មហាវិថី​ព្រះ​នរោត្ដម គឺជា​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ បង្ហូរទឹក​មុខកាត់​១​ម៉ែត្រ ការរៀបចំ​ការ៉ូឡា​នៅលើ​ចិញ្ចើមផ្លូវ បង្កើត​ជា​សួនច្បារ​ជាមួយ​នឹង​ការដាំ​ដើមឈើ​ផងដែរ​។ ចំណែក​នៅលើ​កំណាត់​ផ្លូវ​៤៦២ ការដាក់​ប្រព័ន្ធ​លូ ក្រុម​ការងារ​បាន​ដាក់​រួចរាល់​ហើយ ។

​ជា​កិច្ចការងារ​ចំពោះមុខ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​រៀបចំ​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវ​នេះ​ឱ្យ​បាន​លឿន ស្អាត​និង​មាន​គុណភាព ជាមួយ​ការ​អ៊ុត​កៅស៊ូ​នៅលើ​បណ្ដោយ​ផ្លូវ​នេះ​ឱ្យបាន​ស្អាត​ផងដែរ ដោយ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​ផ្លូវ​លេខ​៦៣ ៕

Filed in: ព័ត៌មានជាតិ