ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ០៩:១៥ នាទី នៅ​ចំណុច​ភូមិ​កញ្ជ្រោង ឃុំ​បាយ​ដំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប និង កម្លាំង​នគរបាល​ស្រុក​បាណន់ ចុះ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ មិត្ត យក់​លៀម ហៅ ហ្វី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កញ្ជ្រោង ឃុំ​បាយ​ដំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ ៣៨៤ ត​.​ព្រ​/២០ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង អ៊ី សុវណ្ណ ។​

​ពាក់ព័ន្ធ​ពីបទ : ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង និង ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ