ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​សៀ​ល​ថ្ងៃ​អង្គារ ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ លោក ជួន សុភា អភិបាលរង​ស្រុក តំណាង​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច រួមជាមួយ លោក ទិន សម្បត្តិ សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​លោកស្រី យង់ ធីតា សមាជិកា​ក្រុមប្រឹក្សា​ស្រុក បាន​ដឹកនាំ​ក្រុមការងារ​សយ​សស​ស្រុក រួមសហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ឫស្សី​ស្រុក​ខាងកើត នាំយក​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក ទៅ​ចែកជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​០៤​គ្រួសារ ស្ថិតនៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត​។​

​គ្រួសារ​ងាយ​រងគ្រោះ​ទាំង​៤​គ្រួសារ រួមមាន​៖ ទី​១-​លោកតា ប៉ោ​ក ភន អាយុ​៧៦​ឆ្នាំ និង​លោកយាយ យូ​វ ម៉ៃ អាយុ​៧៧​ឆ្នាំ ចាស់ជរា​
២-​លោកយាយ អ៊ុក ធឹ​ម អាយុ​៨៥​ឆ្នាំ ស្ដ្រី​មេម៉ាយ ចាស់ជរា​
៣-​លោកតា យាប ស៊ង អាយុ​៧៦​ឆ្នាំ និង​លោកយាយ ចាន់ យួន អាយុ​៧៥​ឆ្នាំ ចាស់ជរា​
៤-​លោកយាយ ជ្រី ណែ​ត អាយុ​៦០​ឆ្នាំ ស្ដ្រី​មេម៉ាយ​។​

​ចំពោះ​អំណោយ​ដែល​គ្រួសារ​នី​មួយៗ​ទទួលបាន​មាន អង្ករ​២៥​គីឡូក្រាម ទឹក​ស៊ី​អុីវ​១​យួរ មី​១​កេះ ត្រីងៀត​+​សាច់ក្រក និង​ថវិកា​ចំនួន​៥០,០០០​រៀល​។ សរុប​ថវិកា ២០០,០០០​រៀល ក្នុងនោះដែរ​ថវិកា​របស់ ក្រុមការងារ សយ​សស ស្រុុ​ក ចំនួន ១២០,០០០​រៀល និង​ថវិកា​របស់​អនុសាខា​កាកបាទ​ក្រហម​ស្រុក ៨០,០០០​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ