ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ងួន រតនៈ ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ​នៅ​ស្រុក​សង្កែ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖​នៅ​រសៀល អង្គារ​ថ្ងៃ​១៣​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ ។​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​អភិបាលរង​សៀម ប៊ុន រិទ្ធ បាន​ប្រគល់​អំណោយ​ជា អង្ករ និង​សាប៊ូ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ត្រូវបាន​ប្រគល់ជូន ទៅ​ដល់​ក្រុមគ្រួសារ​ក្រីក្រ​ចំនួន​៣០​គ្រួសារ ដែល​កំពុង​ជួប​វិបត្តិ​ភាពរាំងស្ងួត​ដូចជា​ក្នុង​កំឡុងពេល​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ឌ​-១៩ ស្ថិត​ក្នុង​វត្ត​បញ្ញា​ភូមិ បញ្ញា ឃុំ កំពង់​ព្រះ ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យនៅតែ​រក្សា​អនាម័យជាប់​ជានិច្ច​ពី​ព្រោះបច្ចុប្បន្ន​ការរីករា​លដាល​នូវ​ជម្ងឺ​កូវី​ឌ​-១៩​នៅតែ​បន្ត​កើនឡើង​ឥត​ឈប់ឈរ ដែល​យើង​នៅតែ​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​បញ្ហា​នេះឡើយ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ខាងលើ​ទឹក​សុំ​រក្សា​ទឹក​ទុក​ដើម្បី​ធ្វើ​ស្រែប្រាំង​ហើយ​ក៏​សូម​បើកទឹក​ខាងលើ​មក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​នៅ​ខាងក្រោម​ចែកចាយ​ទឹក​ឲ្យបាន​ស្មើគ្នា​ក្នុង​ភាព​កំពុងតែ​ជួប​ការរាំងស្ងួត​នេះ​ផង​។​

​ហើយ​នៅក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​តែ​រស់នៅ​ឃុំ​កំពង់ព្រះ​ដូច​ជា​បងប្អូន​ទាំងអស់​សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដើម្បី​ការពារ​អាយុជីវិត​របស់​យើង​ឲ្យចូល​រួម​ក្នុង​ការគោ​រព​ច្បាប់​ចរាច​រណ៍ និង​សូម​កុំ​មានការ​ខឹងសម្បា​នឹង​ច្បាប់​ថ្មី​នេះ ពីព្រោះ​ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ផ្ដល់​សុខ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា និង​ជា​ពិសេស​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ការ​របួស និង​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕

Filed in: ព័ត៌មានជាតិ