ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក អ៊ឹង ឆាយ អភិបាលរង​ខេត្ត​កែប ចុះសួរសុខទុក្ខ និង​បង្គន់​អនាម័យ​ដល់​សមាជិក​ចំនួន​២០​គ្រួសារ នៅក្នុង​ឃុំ​អង្កោល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ បង្គន់​អនាម័យ​ចំនួន​២០ ត្រូវបាន​លោក អុឹង ឆាយ អភិបាលរង​ខេត្ត​កែប និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​អំពេ​ង យក​ទៅ​ផ្តល់​ជូន​សមាជិក​២០​គ្រួសារ ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០​។​

​មានប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខ​ក្នុងឱកាស​នោះ លោក អុឹង ឆាយ អភិបាលរង​ខេត្ត​កែប ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ត្រូវ​ចេះ​អនាម័យ​ជាប់​ជាប្រចាំ ពិសេស​ការ​បន្ទោបង់​ត្រូវតែ​ប្រើ​បង្គន់​អនាម័យ​ជានិច្ច ដាច់ខាត​កុំ​បន្ទោ​បង់​ពាសវាល​ពាសកាល​នៅតាម​គុម្ពោត​ព្រៃ ដែល​អាច​បង្ក​ទៅ​ជា​ការចម្លង​មេរោគ​ផ្សេងៗ​នៅក្នុង​សហគមន៍​របស់​យើង​។​

​ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​ធ្វេី​ការផ្សព្វផ្សាយ អប់រំ​ណែនាំ ស្ដីពី វិធានការ បង្ការ​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង​បាន​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ រួមមាន អាល់​កុល សាប៊ូ ម៉ាស ស្ទី​កឃ័រអប់រំ​ជំងឺ​កូវី​ដ​១៩ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ