ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឃាត់ខ្លួន​ជនសង្ស័យ ៤ រូប ពី​បទ​ប្រើ​កាំបិត​បង្ក​បួស​ស្នាម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី 16 ខែ​ឧសភា ឆ្នាំ 2020 វេលា​ម៉ោង 23:30 នាទី នៅ​ចំណុច​សួនច្បារ សម្ដេច ក្រឡា​ហោម ស ខេង ស្ថិតក្នុង​ភូមិ​រំចេក 4 សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ការិយាល័យ​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( កាប់​ដោយ​កាំបិត ) មួយ​ករណី ។​

​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង ៣០​នាទី ផ្តើមចេញ​ពី​គំនុំ ក្រុម​ជនសង្ស័យ​ចំនួន ០៨​នាក់ ជិះ​ម៉ូតូ​ចំនួន ០៤​គ្រឿង ប្រដាប់​ដោយ​កាំបិត​កែច្នៃ​ចំនួន ០៤​ដើម បានធ្វើ​សកម្មភាព​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ ឃុន ប៉ូ​ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្ត​បាត់ដំបង បណ្ដាលឲ្យ​រងរបួស មុត​រយះ​ខ្នង និង គូទ​ជាច្រើន​កន្លែង ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 4 នាក់
1-​ឈ្មោះ លឿប ភៀន ភេទ​ប្រុស អាយុ 23 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង ។ ( ជា​អ្នក​កាន់​កាំបិត​កាប់ )
2-​ឈ្មោះ លឿន សា​វីន ភេទ​ប្រុស អាយុ 19 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​ឆ្ដោ រ​ឃុំ​ពាម​ឯក ស្រុក ឯក​ភ្នំ​ខេត្ត​បាត់ដំបង ។ ( ជា​អ្នក​កាន់​កាំបិត​កាប់ )
3-​ឈ្មោះ វ័ន វណ្ណៈ ហៅ គួ​យ ភេទ ប្រុស អាយុ 16 ឆ្នាំ មាន​ទីលំនៅ​ភូមិក​រហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ( ជា​អ្នកបើក​ម៉ូតូ )
4-​ឈ្មោះ រួម វុ​ធ ហៅ វឹម ភេទ​ប្រុស អាយុ 16 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។ ( ជា​អ្នកបើក​ម៉ូតូ ) និង​បក្សពួក​ចំនួន ០៤​នាក់​ទៀត​កំពុង​រត់គេចខ្លួន ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
– កាំបិត​កែច្នៃ​ចំនួន 4 ដើម​
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​ឆ្នាំ 2011 ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1K 6698
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​ឆ្នាំ 2004 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1E 5808
បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ